សន្តិសុខសង្គម
ស្លាប់ ៣ នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្ត ២ និងម៉ូតូ ១ គ្រឿងប៉ះគ្នាយ៉ាងដំណំ នៅផ្លូវកោង
ខេត្តកែប៖ យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈរថយន្ត ២ គ្រឿង និងម៉ូតូ ១ គ្រឿងបានប៉ះទង្គិចគ្នាយ៉ាងដំណំ នៅមុខស្ថានីយ៍ប្រេង ត្រង់ចំណុចផ្លូវកោង ខាងកើតរង្វង់មូលសេះស។ ហេតុការណ៍គួរឱ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៥ និង ៣០នាទី ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា ហេតុការណ៍ដ៏ព្រឺព្រួចនេះ ពេលកើតហេតុគ្មានសាក្សីណាម្នាក់បានឃើញផ្ទាល់ភ្នែកនោះទេ ប៉ុន្តែគេដឹងថា រថយន្តម៉ាកនីសាន់ធ្វើដំណើរមកពីកើតទៅលិច ចំណែករថយន្តខ្នាតធំធ្វើដំណើរមកពីលិចទៅកើត ដោយឡែកម៉ូតូ ១ គ្រឿងម៉ាកC125 ដែលមានមនុស្សជិះ២នាក់ធ្វើដំណើរមកពីលិចទៅកើត ស្របគ្នាជាមួយរថយន្តខ្នាតធំ ហើយគ្រោះថ្នាក់នេះអាចបណ្តាលមកពីអ្នកបើកបរទាំងអស់មានការធ្វេសប្រហែសដូចគ្នា ទើបមកដល់ចំណុចគ្រោះថ្នាក់ដែលផ្លូវមានសភាពកោងដូចដងនង្គ័ល ធ្វើឱ្យអ្នកបញ្ជាយានយន្តគេចគ្នាមិនផុត។

ជុំវិញករណីគ្រោះថ្នាក់នេះ នគរបាលចរាចរណ៍ បានបញ្ជាក់ថា ដើមចមបង្កការគ្រោះថ្នាក់នេះមិនទាន់ហ៊ានអះអាងថា បង្កឡើងដោយភាគីណានៅឡើយទេ ខណៈករណីគ្រោះថ្នាក់ខាងលើសមត្ថកិច្ចកំពុងវាស់វែង និងស្រាវជ្រាវរកមូលហេតុបន្ត។ សមត្ថកិច្ចបានឱ្យដឹងទៀតថា អ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ មាន ១. ឈ្មោះ ហុង វណ្ណា ភេទប្រុស អាយុ៤៦ឆ្នាំ អ្នកបើកបរម៉ូតូ មុខរបរកសិករ មានទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ២. ឈ្មោះ ម៉ៅ ញេប ភេទប្រុស អាយុ៦៩ឆ្នាំ អ្នករួមដំណើរ មានទីលំនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត និង៣. ឈ្មោះ ឈី វិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកបើកបររថយន្តនីសាន់ មានទីលំនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

បច្ចុប្បុន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ សាច់ញាតិ ដើម្បីមកទទួលយកសពជនរងគ្រោះទាំង៣ ទៅកាន់លំនៅដ្ឋាន ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


