Connect with us

សន្តិសុខសង្គម

ជីកគាស់គល់ឈើចិញ្ចឹមជីវិត ប៉ះចំគ្រាប់មីនផ្ទុះបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសម្នាក់

បានផុស

នៅ

ខេត្តបាត់ដំ​បង​៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគេកំពុងនាំគ្នាជីកកកាយដីគាស់យកគល់ឈើ ប៉ះត្រូវគ្រាប់មីនបណ្តាលឱ្យផ្ទុះភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៦ ខែមី​នា​ ឆ្នាំ​២០២២ នៅចំណុចលើខ្នងភ្នំស​ ស្ថិតក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករត​ន​មណ្ឌល ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះខាងលើមានឈ្មោះ ផាង ភ័ណ្ឌ ហៅ ទូច ភេទប្រុស អាយុ​ ២៧ ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួល​តា​ឯក​ ក្រុងបាត់ដំបង មកស្នាក់នៅធ្វេីចម្ការនៅមូលដ្ឋានកេីតហេតុ រងរបួសដាច់ជើងខាងឆ្វេង​ស្លាប់នៅកន្លែង និងម្នាក់​ទៀតឈ្មោះ​ ឆាយ កុសល ភេទប្រុស អាយុ ៣៥​ ឆ្នាំ មានទី​លំនៅភូមិអន្លង់វិល ឃុំអន្លង់​វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួស​ធ្ងន់ចំភ្នែកទាំង​សង​ខាង​។ 

លោកអធិ​ការ​នគរបាលស្រុករតនមណ្ឌល​ បាន​បញ្ជាក់ថា​ នៅមុនពេលកើតហេតុ បុរសទាំងពីរ​នាក់ខាងលើបានស្វែងរកគល់ឈេីចាស់ៗដេីម្បីជីកយកទៅប្រេីប្រា​ស់​ ឬយកទៅលក់ដូរចិញ្ចឹមជីវិត​ ហេី​យ​ក្នុងខណៈពួកគាត់កំពុងជីកគល់ឈេី​ នៅចំ​ណុចនោះ បានប៉ះចំគ្រាប់មីនដែលនៅសេសសល់ក្នុងដី ទេីបបង្ក​ជាករណីផ្ទុះបែប​នេះ​តែម្តង។ បន្ទាប់ពីកេីតហេតុភ្លាម ស​មត្ថកិច្ចមូលដ្ឋាន​ រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានចុះទៅដល់កន្លែងកេីត​ហេតុ​ ជួយនាំជនរងគ្រោះយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ 

លោកអធិការបានបញ្ជាក់បន្តថា​ ចំណុចភ្នំស ក្ក្នុងភូមិសាស្ត្រខាងលើនេះ គឺជា​អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយក្នុង​ចំ​ណោមសមរភូមិជាច្រេីនផ្សេងទៀត ហើយកន្លងមកក៏ធ្លាប់ប្រទះឃេីញគ្រាប់មីន​ប្រ​ឆាំងរថក្រោះ រួមទាំងយុទ្ធភ័ណ្ឌផ្សេងៗជាច្រេីនទៀតនៅកប់រាយ​ប៉ាយនៅទីនោះដែរ​៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅក្រសួងព័ត៌មាន គឺជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាព និងគុណភាព

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្សារវើនសៃ គឺ​ជា​កន្លែង​លក់​បន្លែ ត្រី សាច់​ បែប​ធម្មជាតិ​របស់​ជនជាតិ​ដើម​ភាគ​តិច​ឡាវ ដោយ​មិន​ប្រើ​ជាតិ​គីមី

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចឃាត់ខ្លួន​ជនជាតិចិន២នាក់ ​លួច​គាស់ទ្វារ​រថយន្ត​តាម​ចំណត

សន្តិសុខសង្គម៨ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង រួចរាល់១០០% ពលរដ្ឋអាចធ្វើដំណើរដោយគ្មានក្ដីភិតភ័យឡើយ

សន្តិសុខសង្គម៨ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

សន្តិសុខសង្គម១៥ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

សន្តិសុខសង្គម១៧ ម៉ោង មុន

បឋម៖ សង្ស័យករណីរំលោភសម្លាប់ ក្មេងស្រីវ័យ​១៥​ម្នាក់ត្រូវគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលារៀន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប៉ូលិសវៀតណាម បង្ក្រាបបានគ្រឿងក្នុងគោ និងក្របីខូចគុណភាពជាង ១តោន ត្រៀមចែកចាយតាមហាង

Sokha Hotels

ព័ត៌មានពេញនិយម