សន្តិសុខសង្គម
កាត់សោផ្ទះលួចម៉ូតូស៊េរីថ្មីពីរគ្រឿងក្បែរប៉ុស្តិ៍នគរបាលភ្នំពេញថ្មី តែបន្សល់ទុកម៉ូតូចាស់មួយគ្រឿងវិញ
ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពលួចកាត់សោទ្វារផ្ទះប្រជាពលរដ្ឋមួយកន្លែងលួចយកម៉ូតូពីរគ្រឿងបានសម្រេចរួចគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូហុងដាគុបកញ្ចាស់មួយគ្រឿង និងឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយចំនួន។ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ38H ខាងត្បូងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ប្រមាណជាង១០០ម៉ែត្រ ផ្លូវលេខ១០១៥ កែងផ្លូវលេខ១៩៧២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់មានម៉ាកហុងដា ស្តុបពី ស៊េរីឆ្នាំ២០២០ ពណ៌ខៀវ ភ្នំពេញ1IJ-4797 និងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០២២ ពណ៌ខ្មៅភ្នំពេញ1IY-2869។
តាមការៀបរាប់ពីម្ចាស់ផ្ទះកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ទុកម៉ូតូក្នុងផ្ទះដូចសព្វដង ដោយបានដាក់កន្លិះទ្វារ និងចាក់សោរនៅខាងក្នុង រួចនាំគ្នាចូលដេកដូចធម្មតា លុះដល់ម៉ោងកើតហេតុខាងលើរូចគាត់ក៏ឮសូសម្លេងដែរ តែមិងបានចាប់អារម្មណ៍នោះទេ។ ប្រភពដដែលបានបន្តទៀតថា ដោយមានការសង្ស័យរូបគាត់ក៏បាននាំគ្នាបើកភ្លើងមើលស្រាប់តែមិនឃើញម៉ូតូ រួចក៏នាំគ្នាផ្អើលឆោឡោមើលទៅទ្វាផ្ទះឃើញដាច់ត្រយ៉ូវទ្វារម្ខាង និងរបូតកន្លិះ ភ្លាមៗនោះក៏នាំគ្នាចេញមកក្រៅដោយពិនិត្យជុំវិញផ្ទះ ក៏ប្រទះឃើញម៉ូតូហុងដាគុបជ្រុងមួយគ្រឿងពណ៌ទឹកបិចពាក់ស្លាកលេខកំពង់ស្ពឺ1B-3726 និងឧបករណ៍មួយសម្រាប់ដែលជនសង្ស័យធ្វើសកម្មភាពដែលបានបន្សល់ទុកនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញ។ ចំណែកម៉ូតូដែលប្រទះឃើញនៅក្បែរកន្លែងកើតហេតុ និងវត្ថុតាងដែលជនសង្ស័យបានបន្សល់ទុកសមត្ថកិច្ចបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីធ្វើការស្រាវជ្រាវបន្ត៕
អត្ថបទ៖ សុខា





-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


