Connect with us

សន្តិសុខសង្គម

៣ ខែនេះ កម្មករ​ ១៤ នាក់ បាត់បង់ជីវិត ដោយសារ​​គ្រោះថ្នាក់ចរាចរណ៍​​

បានផុស

នៅ

យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស ដែលទើបចេញផ្សាយថ្មីៗនេះបានឱ្យដឹងថានៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងទៅលើបងប្អូនកម្មករនិយោជិតចំនួន​៣៧០ ករណីដែលបណ្តាលឲ្យមានជនរងគ្រោះចំនួន ៤០២នាក់ក្នុងនោះស្លាប់ ១៤នាក់ របួសធ្ងន់ ១១៩នាក់ និងរបួសស្រាល ២៦៩នាក់។

របាយការណ៍ដដែលបានបន្តថា ក្នុងនោះគ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិតមានចំនួន ៤ លើក របួសសរុប ៨៨​នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១៣នាក់ និងរបួសស្រាលចំនួន ៧៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍សម្រាប់គាំទ្រកម្មករនិយោជិតបានឱ្យដឹងថា ស្ថានភាពកូវីដ-១៩ នៅប្រទេសកម្ពុជា ហាក់មានការធូរស្រាល តែករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង ហើយវានៅតែជាកង្វល់របស់រាជរដ្ឋាភិបាលដដែល ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងទៅលើបងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត និងតាមមធ្យោបាយផ្សេងៗ ក្នុងនោះរថយន្តដឹកកម្មករនិយោជិតមួយចំនួន ត្រូវបានកែច្នៃចេញពីរថយន្តដឹកទំនិញទៅជារថយន្តដឹកកម្មករ ជាហេតុធ្វើឱ្យមិនស្របទៅតាមលក្ខណៈ បច្ចេកទេស។

នៅក្នុងសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករ ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជាកាលពីថ្ងៃទី១៨ ឧសភា លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានស្នើឱ្យភាគីពាក់ព័ន្ធដែលក្នុងនោះមានទាំងផ្នែករដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល បន្តជួយជ្រោមជ្រែងលើការងារបង្កើនការយល់ដឹង ថ្នាក់ដឹកនាំសហជីពកម្មករលើបញ្ហាសុវត្ថិភាពចរាចរណ៍ និងជួយកៀរគរមតិគាំទ្រចំពោះការជំរុញការប្តូររថយន្តដែលមានសុវត្ថិភាពប្រសើរជាងសម្រាប់កម្មកនិយោជិត។

លោកបានសំណូមពរនៅកម្រិតរោងចក្រ គួរតែមានការបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ សម្រាប់គាំពារកម្មករនិយោជិតផងដែរ ព្រោះថាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតពីគ្រោះថ្នាក់ចរាចរណ៍ គឺជាការរួមចំណែកយ៉ាងសំខាន់ ចំពោះការរីកចម្រើនរបស់រោងចក្រ សហគ្រាស គ្រួសារ សហគមន៍ដែលគាត់រស់នៅ និងសេដ្ឋកិច្ចជាតិ។

បើតាមនាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ជារៀងរាល់ថ្ងៃនៅកម្ពុជា មានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០ម៉ឺននាក់កំពុងប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវ ដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែងរក ចំណូលផ្គត់ផ្គង់ដល់ក្រុមគ្រួសារ។

លោកស្រី សួន សុគន្ធា អនុប្រធានសហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា បានឱ្យដឹងថា សហជីពរបស់លោកស្រី នឹងចូលរួមផ្សព្វផ្សាយព័ត៌មាន ទៅកាន់សាធារណជន ជាពិសេសកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ឲ្យបានយល់ដឹងកាន់តែច្រើនថែមទៀត អំពីវិធាន សុវត្ថិភាពចរាចរណ៍ ខណៈដែលពួកគាត់ជាបុគ្គលដ៏សំខាន់មួយ ក្នុងការរួមចំណែកយ៉ាងធំធេង ក្នុងវិស័យ​ឧស្សាហកម្មកាត់ដេរនៅកម្ពុជា។

តាមការសិក្សាស្រាវជ្រាវមួយរបស់អង្គការ យូអិនឌីភី ដោយបានសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកបានឱ្យដឹងថាគិតត្រឹមឆ្នាំ២០១៩ ក្នុងពេលដែលកម្ពុជាមានអ្នកស្លាប់រហូតដល់ជាង ២ពាន់នាក់ និងរងរបួសជាច្រើពាន់នាក់ ជាលទ្ធផលរកឃើញថា កម្ពុជាខាតបង់ជិត ៤៦៧លានដុល្លារអាមេរិក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម