សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួនជនដៃដល់ដែលកាត់ក្បាលសម្លាប់ប្រពន្ធដាក់ពន្ធនាគារ
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សម ប៊ុនពៅ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនជនឧក្រិដ្ឋម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ « ឃាតកម្ម ដោយមរណៈភាពនៃជនរងគ្រោះ »

មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌតម្រូវឲ្យផ្តន្ទាទោសលើជនជាប់ចោទដាក់ពន្ធនាគារអស់មួយជីវិត។ ជនជាឃាតក រូបនោះមានឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ផ្លូវលេខ៥៣០ ភូមិ ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទីខេត្តតាកែវ។

បុរសជាជនដៃដល់ដែលសម្លាប់ប្រពន្ធដោយកាត់ក្បាលចេញពី ក ព្រោះតែភ្លើងប្រចណ្ឌនោះត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខណ្ឌទួលគោកកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២។ ជនដៃដល់ជាឃាតកត្រូវបានកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងខេត្តតាកែវ ស្រាវជ្រាវតាមចាប់ខ្លួនកាលពីវេលាម៉ោងប្រមាណ២និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខណ្ឌព្រែកព្នៅ បន្ទាប់ពីប្រើអំពើហឹង្សាអារកប្រពន្ធដាច់ក្បាលចេញពីខ្លួនបណ្តាលឲ្យស្លាប់កាលពីវេលាម៉ោងប្រមាណ៩និង១០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ នៅក្នុងបន្ទប់ជួលខាងលើនេះ។

ជនរងគ្រោះជាប្រពន្ធឈ្មោះ លី ស្រីនុច អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកផ្នែកអនាម័យនៅ SUNWAY TOUK KORK CITY មានស្រុកកំណើតនៅភូមិអញ្ចាញសង្កាត់អូរចារ ក្រុងខេត្តបាត់ដំបង។ ជនរងគ្រោះត្រូវប្តីសម្លាប់ដោយអារកនឹងកាំបិតបុ័ងតោនៅក្នុងបន្ទប់ជួល ហើយបានច្រកក្បាលចូលក្នុងបាវរួចយកទៅបោះចោលនៅចំណតម៉ូតូ គឺផ្តើមចេញពីទំនាស់រឿងភ្លើងប្រចណ្ឌ និងជាមនុស្សមានជំងឺសរសៃប្រសាទផងដែរ។

បើតាមការរៀបរាប់ពីម្ចាស់ផ្ទះជួលឲ្យដឹងថា ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅជាមួយប្តីតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ មកម្ល៉េះ ដែលការរស់នៅជាមួយគ្នាជាប្តីប្រពន្ធ បុរសជាប្តីតែងតែមានទំនាស់គ្នាជារៀងរាល់ថ្ងៃព្រោះតែភ្លើងប្រចណ្ឌ។ បន្ទាប់ពីកាត់កសម្លាប់ប្រពន្ធហើយ បុរសជាប្តីបានរត់គេចខ្លួនបាត់១យប់ ប៉ុន្តែការសម្លាប់មនុស្សដោយអំពើឃោឃៅបែបនេះមិនខុសពាក្យថាឈាមស្រែកស្បែកហៅ ដែលព្រលឹងជនរងគ្រោះនៅតាមអន្ទងជនជាឃាតក៕
អត្ថបទ ៖ មករា

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


