សន្តិសុខសង្គម
សមត្ថកិច្ចនគរបាលខេត្តឃាត់ខ្លួនជនសង្ស័យ៧នាក់ ជួញដូរគ្រឿងញៀន និងដកហូតគ្រឿងញៀនបាន៣កញ្ចប់
កំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន ០៧ នាក់រួមនឹងគ្រឿងញៀន០៣ កញ្ចប់និងវត្ថុតាងមួយចំនួនត្រូវបានសមត្ថកិច្ច ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត និងក្រុងកំពង់ឆ្នាំង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែថ្មី ចុះបង្ក្រាបបាន នៅវេលាម៉ោង ៨ និង០០នាទីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ នៅ ក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយ មានការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវលី ស្នងការនគរបាលខេត្ត និងមាន ការសម្របសម្រួលពី លោក អ៊ិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងជនសង្ស័យ ៧នាក់ពាក់ព័ន្ធ នឹងគ្រឿងញៀន ត្រូវបានបង្ក្រាបនិងដកហូតវត្ថុតាងបានមួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង ៧នាក់រួមមាន ១ឈ្មោះ ស៊ិន សម្បតិ្ត ភេទប្រុស អាយុ២៨ ឆ្នាំ , ២ឈ្មោះ ស៊ុន សុរ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ , ៣ ឈ្មោះ ចន សារិទ្ធ ភេទប្រុសអាយុ២០ឆ្នាំ , ៤ឈ្មោះ ចុន ថន ភេទប្រុសអាយុ ២១ ឆ្នាំ, ៥ឈ្មោះ ស៊ុនសុខចាន់វិសាល ភេទស្រី អាយុ២៤ឆ្នាំ , ៦ឈ្មោះ សែលរតនា ភេទស្រី អាយុ ២៥ ឆ្នាំ និង ៧ ឈ្មោះ ពេតសុផាណា ភេទស្រីអាយុ ២២ឆ្នាំ ពួកគេទាំង ៧ នាក់រស់នៅក្នុងភូមិសន្ទូចឃុំស្រែថ្មីស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំង ។ នៅក្នុងកិច្ច ប្រតិបត្តិការនេះសមត្ថកិច្ចដក ហូតវត្ថុតាងបានរួមមាន ថ្នាំញៀន ៣ កញ្ចប់ ,ទូរសព្ទដៃ២គ្រឿង, ជញ្ជីថ្លឹងថ្នាំញៀន ១ , កាំភ្លើងកែច្នៃ១ដើម , ដាវ៤ រួម និងសម្ភារៈវិចខ្ចប់មួយ ចំនួនទៀត ។ ជនសង្ស័យទាំង ៧ នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថ កិច្ចនគរបាលជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃស្អែកនេះ៕
ដោយ ៖ ឈៀងថារិទ្ធ






-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


