សន្តិសុខសង្គម
អធិការក្រុងដូនកែវ មិនមានវិធានការបង្ក្រាបល្បែងជល់មាន់តាមទូរទស្សន៍ ជិត ១០ កន្លែង
អធិការនគរបាលក្រុងដូនកែវ មិនទាន់ចាត់វិធានការការលុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ភេទ ដែលកំពុងដំណើរការលេងភ្នាល់រាល់ថ្ងៃតាមតូបកាហ្វេគៀនកោះក្នុង ក្រុងដូនកែវ ដូចសមត្ថកិច្ចនគរបាលធ្លាប់អះអាងកន្លងមកនោះទេ។ ជាក់ស្តែងថ្មីៗនេះ លេចមុខល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ ដែលមានឈ្មោះ R 88 បើកដំណើការលេងភ្នាល់ពី ៨ ទៅ ៩ ទីតាំង ក្នុងក្រុងដូនកែវ ដែលមានមនុស្សចូលទៅលេងភ្នាល់រាល់ថ្ងៃមិនលុះពេល។

ការភ្នាល់ល្បែងជល់មាន់ តាមទូរទស្សន៍អនឡាញ R 88 នេះ បើកលេងម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ទៅ ៥ រសៀល មានការភ្នាល់ច្រើនគូណាស់ក្នុងមូយថ្ងៃៗ ដោយអ្នកចាក់ភ្នាល់ចាប់ពី ១ ម៉ឺនរៀល ទៅដល់ខ្ទង់លានរៀល ក៏មានក្នុងមួយគូៗ។

ងាកទៅមើលសមត្ថកិច្ច នៃអធិការនគរបាលក្រុងដូនកែវវិញ ដូចជាមើលមិនឃើញទីតាំងភ្នាល់ល្បែងទាំងនោះសោះ បណ្តោយឱ្យទីតាំងល្បែងទាំងនោះកើតមានក្នុងមូលដ្ឋានខ្លួនជាបន្តបន្ទាប់។

ពាក់ព័ន្ធនិងករណីខាងលើនេះ លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បាននិយាយថា លោកទទួលស្គាល់ពិតជាមានល្បែងជល់មាន់តាមទូរទស្សន៍ ដែលមានឈ្មោះ R 88 នេះមែន តែលោកមិននឹកស្មានថា មានរហូតដល់ ៨ ទៅ ៩ ទីតាំងនោះទេ។ ពាក់ព័ន្ធនឹងវិធានការបង្ក្រាប លោកអធិការឆ្លើយថា មិនទាន់មានវិធានការនោះទេ។

មហាជនតែងតែលើកឡើងថា ក្រុងដូនកែវ រីកដុះដាលខ្លាំងណាស់ នូវវង់ល្បែងស៊ីសងដូចជា ឡូតូអនឡាញ និងជល់មាន់តាមទូរទស្សន៍ ដែលបញ្ហាទាំងនេះតែងតែបង្កអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ជាពិសេសអាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


