Connect with us

សន្តិសុខសង្គម

ក្រុម​ចោរកាច់សោ​.ក​លួច​​ម៉ូតូ៣នាក់​ ត្រូវ​បាន​សមត្ថកិច្ច​តាម​ក្របួច​បានជា​បន្តបន្ទាប់

បានផុស

នៅ

បាត់ដំបង ៖ ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ប្រកបមុខរបរ​ដោយ​ទុច្ចរិតចំនួន ០៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ក្របួច​បាន​ជាបន្តបន្ទាប់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កិច្ចប្រតិបត្តិការ​បង្ក្រាប​ជន​អាជីវករ​ទុច្ចរិត​ទាំង០៣​នាក់​មានការ​សម្របសម្រួល​ទៅ​លើ​នីតិវិធី​ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ទើប​នៅ​ថ្ងៃ​ទី១២ ខែកក្កដា ឆ្នាំ២០២២​ថ្មីៗនេះ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍ បង្ការ​បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រតនៈមណ្ឌល ចុះ​ប្រតិបត្តិ​ការ​បង​បង្ក្រាប​ក្រោម​បទលួច​មាន​ស្ថាន​ទម្ងន់ទោស ( កាច់​សោរ​លួច​យក​ម៉ូតូ )​និង​បាន​ធ្វើ​ការនាំ​ខ្លួន​ជនសង្ស័យ​ទាំង៣ នាក់​នៅ​ចំណុច​ផ្សេងគ្នា មកកាន់​ស្នងការដ្ឋាន​ដើម្បី​សួរនាំ​និង​បន្ត​នីតិវិធី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឈឿង គឹម​សុង បាន​ឲ្យ​ដឹងថា ជំហរ​ជំ​ហាន​ទី​១​ធ្វើឡើង​នៅវេលា​ម៉ោង ប្រហែល៩និង៣០នាទី ចំណុច​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង កម្លាំង​យើង​បាន​ធ្វើ​ការ​នាំ​ខ្លួន​ជនសង្ស័យម្នាក់​ឈ្មោះ កូវ ប៊ុន​ឡុ​ច ហៅ ស៊ិន សេត ភេទ​ប្រុស អាយុ ៤១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង។ ជំ​ហាន​ទី២​ធ្វើឡើង​នៅ វេលា​ម៉ោង ១៤និង២២នាទី នៅ​ចំណុច​ភូមិ​បាយ​ដំរាំ ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​ ហើយ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់ ទៀត ឈ្មោះ កូវ រិទ្ធី ហៅ រិ​ទ្ធ ភេទ​ប្រុស អាយុ ៤២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង។

និង​ប្រតិបត្តិការ​ជំ​ហាន​ទី៣​ចុងក្រោយ នៅ​វេលា​ម៉ោង ១៩និង២៦ នាទី នៅ​ចំណុច​ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ ដំបង បាន​ធ្វើ​ការនាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ ជា សុខ​នឿន ហៅ សមឿ​ន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំមាន​ទី​លំនៅ​ភូមិព្រៃ​ពង្រ សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

​បើ​តាម​ច​ម្លើ​យ​សារភាព​របស់​ជនសង្ស័យ​ខាង​លើ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២២ វេលា​ម៉ោង​ប្រហែល ១០និង២០នាទី នៅ​ចំណុច​ភូមិ​បា​ណង់ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ជនសង្ស័យ​ឈ្មោះ​កូវ ប៊ុន​ឡុ​ច និង ជនសង្ស័យ​ឈ្មោះ កូវ រិទ្ធី បាន​ធ្វើ​សកម្មភាព ជិះ​ម៉ូតូមួយ​គ្រឿង​ម៉ាក​ហុងដា ឃ្លី​ក ពណ៌ស ដោយឈ្មោះ​ឡុ​ច ជា​អ្នក​ជិះ​ពីក្រោយ និង ជា​អ្នក​ចុះ​ធ្វើ​សកម្មភាព​កាច់​សោ​លួច​យក​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១៦ ពាក់​ស្លាក​បាត់ដំបង 1AA-1339 ដែលជា​របស់​ជនរងគ្រោះ​ឈ្មោះ ហោ ពៅ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​ល្មុត ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង រួច​ជិះ​យកមក​ឲ្យ​ជនសង្ស័យម្នាក់​ទៀត​ឈ្មោះ នឿន ដើ​ម្បី​យកទៅលក់​បន្ត។

ចម្លើយ​ដដែល​ថា នៅ​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២ វេលា​ម៉ោង​ប្រហែល ០៩និង៣០ នាទី នៅ​ចំណុច​ស្ទឹង​ក្រោម​ទំនប់​ចិន ស្ថិតនៅ​ក្នុងភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ជនសង្ស័យ ឈ្មោះ កូវ ប៊ុន​ឡុ​ច និង ជនសង្ស័យ ឈ្មោះ ជា សុខ​នឿន បាន​ធ្វើសកម្មភាព​ជិះ​ម៉ូតូ ០១ គ្រឿង ម៉ាក​ហុងដា ឌ្រី​ម ពណ៌ ខ្មៅ ដោយ​ឈ្មោះ ឡុ​ច ជា​អ្នកជិះ​ពីក្រោយ និង ជា​អ្នក​ចុះ​ធ្វើ​សកម្មភាព កាច់​សោរ​លួច​យក​ម៉ូតូ ម៉ាក ហុងដា ឌ្រី​ម សេ ១២៥ ស៊េរី​ឆ្នាំ ២០១៩ ពាក់​ស្លាក​លេខ បាត់ដំបង 1AF-8945 ដែល​ជា​របស់​ជនរងគ្រោះ ឈ្មោះ ឈួន សា​វ័ន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មាន​ទីលំនៅ ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ។

ក្រោយពី​ជនសង្ស័យ​ខាង​លើ ធ្វើ​សកម្មភាព​រួច​ជិះ​ម៉ូតូ​បាន​ប្រហែល ១០ ម៉ែត្រ ត្រូវបាន​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ និង​បាន​ស្រែក​ឲ្យ​គេ​ជួយ​ដេញ​ចាប់ចោរ រហូតដល់​ចំណុច​ខាងលើ​ក៏​ត្រូវបាន​សមត្ថកិច្ច ធ្វើ​ការឃាត់ខ្លួន​បានតែ​ម្តង ។

វត្ថុ​តាង​ដកហូត​រួមមាន សោ​សម្រាប់​ដោះ លេខ​៨ មាន​រាង​អក្សរ L ចំនួន ០២ ដើម​, ផ្លែ​តួ​ណឺ​វី​ស ឆាប​រាង​សំប៉ែត​ចុង​ស្រួច ០១, ផ្លែ​ស្វាន ឆាប​មាន​រាង​សំប៉ែត ចំនួន ០១, ផ្លែ​តួ​ណឺ​វី​ស​កែច្នៃ​មាន​រាង​អក្សរ T ចំនួន ០១, ម៉ូតូ ម៉ាក​ហុងដា ឃ្លី​ក ពណ៌ ស ស៊េរី​ឆ្នាំ ២០២០ ពាក់​ស្លាក​លេខ បាត់ដំបង 1AI-1181 ចំនួន ០១ គ្រឿង​, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០២០ ពាក់​ស្លាក​លេខ កំពត 1Q-9479។

បច្ចុប្បន្ន​សមត្ថកិច្ច​នៃ​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​កំពុង​ធ្វើ​ការ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម