សន្តិសុខសង្គម
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនថៅកែត្រីម្នាក់ករណីឆបោកទឹកប្រាក់២ម៉ឺនដុល្លារ
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនបុរសជាថៅកែត្រីម្នាក់ពាក់ព័ន្ធករណីឆបោកទឹកប្រាក់ចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយយោងតាមពាក្យបណ្តឹង លេខ៥៤/២២ ព្រ.ទ.ក.ស ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ របស់ឈ្មោះ សុខ រ៉ាដែន ភេទប្រុស អាយុ៥៣ឆ្នាំ ប្ដឹងពីបទកករណី ឆបោក ប្រព្រឹត្តនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាម កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។
នគរបាលបានបន្តថា ប្រតិបត្តិការនេះ គឺអនុវត្តតាមដីកាសម្រេចអោយបើកកាស៊ើបអង្កេតបឋមលេខ៣៦២ អយក/២២ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តសៀមរាប។

សូមរម្លឹកថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឈ្មោះ សុខ រ៉ាដែន ភេទប្រុស អាយុ៥៣ឆ្នាំ បានប្រគល់ប្រាក់ចូលហ៊ុនចំនួន ២០,០០០ដុល្លារ អោយទៅឈ្មោះ សុខ យ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ ដើម្បីធ្វើប្រតិបត្តិការទិញត្រីពីវារីវប្បកម្ម កម្ពុជា និងអាជីវកម្មនាំចូលត្រីជាក់ស្តែង ប៉ុន្តែបុរសខាងលើនេះយកប្រាក់ទៅប្រើប្រាស់ផ្ទាល់ខ្លួន ព្រមទាំងខ្លួនគ្មានប្រាក់ដាក់ទុនចំនួន ២០០០០ដុល្លារជាមួយនឹងឈ្មោះ សុខ រ៉ាដែន ផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាពកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២០,០០០ដុល្លារ ពី សុខ រ៉ាដែន ដែលចូលហ៊ុនធ្វើអាជីវកម្មទៅប្រើប្រាស់ផ្ទាល់ខ្លួនអស់ ព្រមទាំងខ្លួនគ្មានប្រាក់ដាក់ទុនចូលហ៊ុនជាមួយឈ្មោះ សុខ រ៉ាដែន ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យឈ្មោះ សុខ យ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចបញ្ជូនទៅដាក់ពន្ធនាគារបណ្ដោះអាសន្ន៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


