សន្តិសុខសង្គម
បុរសម្នាក់ការប្រពន្ធបាន៣ខែបាត់ខ្លួនមួយយប់ប្រទះឃើញសពក្បែរទ្រុងមាន់
សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរទ្រុងមាន់ ស្ថិតនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សាត សៀងហៃ អាយុ១៩ ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើទើបតែរៀបការប្រពន្ធបានបីខែតែប៉ុណ្ណោះ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការបំភ្លឺរបស់ក្រុមគ្រួសារបានប្រាប់ថា បុរសខាងលើបានបាត់ខ្លួនតាំងពី ម៉ោង ៦ ល្ងាចថ្ងៃទី ២៣ ខែកក្កដាមិនទៅណា ស្រាប់តែពេលព្រឹកឡើងថ្ងៃទី ២៤ ក្រុមគ្រួសារបានប្រទះឃើញដេកស្លាប់ដេកនៅក្បែរទ្រុងមាន់ខាងក្រោយផ្ទះ។
តាមការស្រាវជ្រាវនៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញតាមខ្សែរភ្លើងដែលតចេញពីផ្ទះមកទ្រុងមាន់មានតំណខ្សែភ្លើងមួយកន្លែងបានប៉ះនឹងដំបូលស័ង្កសី នៃទ្រុងមាន់ ទើបបណ្តាលឱ្យឆក់បុរសខាងលើនេះស្លាប់។ សពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារសពទទួលយកធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


