សន្តិសុខសង្គម
លួចគាស់វីឡាប្រមូលគ្រឿងសង្ហារិមតម្លៃរាប់ម៉ឺនដុល្លារគេចខ្លួនបាត់ស្រមោល
គ្រឿងសង្ហារិមដែលសុទ្ធសឹងធ្វើឡើងពីឈើថ្លៃៗ ត្រូវបានជនមិនស្គាល់មុខលួចគ្មានសល់ ខណៈដែលម្ចាស់ផ្ទះបិទទ្វារចោលមិនបាននៅមើលអោយបានដិតដល់។

ករណីគាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិនេះ គឺម្ចាស់ផ្ទះបានដឹងនៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២ ដែលលំនៅឋាននេះ នៅចំណុចក្រុមទី១២ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ម្ចាស់ផ្ទះមានឈ្មោះ ថាំ ថា ភេទស្រី អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក ដោយផ្ទះនេះបានបិទទ្វារចោល ទុកអោយក្មួយមកមើលម្តងម្កាល់ ដោយមិនបានរស់នៅក្នុងផ្ទះនេះឱ្យបានដិតដល់ឡើយ។

លុះនៅព្រឹកម្សិលមិញនេះ ពេលដែលក្មួយទៅមើលទើបដឹងថាទ្វារផ្ទះត្រូវបានជនមិនស្គាល់មុខគាស់របើកខ្ទេចខ្ទី ឯសម្ភារៈមានតម្លៃក្នុងផ្ទះក៏ត្រូវបានលួចគ្មានសល់ដែរ ទើបក្មួយបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីជួយអន្តរាគមន៍ និងស្រាវជ្រាវ។
សម្ភារបាត់បង់រួមមាន គ្រែម៉ុងចំនួន ២ ទ្វារសន្លឹក ២ចំហៀង សន្លឹកគ្រែដឺវ៉ង់២សន្លឹក ម៉ាស៊ីនទឹកក្តៅចំនួន៣ ម៉ាស៊ីនត្រជាក់១គ្រឿង ទូរទស្សន៍១គ្រឿង និងក្រណាត់ខោអាវល្អមួយចំនួន ដែលសរុបជាទឹកប្រាក់ប្រមាណ១៥.០០០ ដុល្លារ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវហើយដើម្បីតាមរកមុខសញ្ញាយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


