សន្តិសុខសង្គម
អាជ្ញាធរខេត្តកំពង់ធំ ដាក់វិធានការបន្ទាន់បង្រ្កាបទីតាំងល្បែងស៊ីសងសរុបជាង៤០០កន្លែង
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំ ការបង្រ្កាបទីតាំងល្បែងស៊ីសងក្នុងភូមិសាស្រ្ត ដែលមានការចូលរួមពីស្ថាប័ន អយ្យការ កងកម្លាំងទាំង៣ប្រភេទ និងអភិបាលក្រុង ស្រុកផងដែរ។

ក្នុងកិច្ចប្រជុំនេះឯកឧត្តមលើកឡើងថា ការអនុវត្តបទបញ្ជាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានម៉ឺងម៉ាត់ ក្នុងការចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ គឺដើម្បីឆ្លើយតមតាមតម្រូវការជាក់ស្តែង នៃការចង់បានពីប្រជាពលរដ្ឋ។ កិច្ចការនេះតម្រូវឲ្យគ្រប់ផ្នែកទាំងអស់ ធ្វើការប្ដេជ្ញាចិត្តរួមគ្នាអនុវត្តឲ្យបានម៉ឺងម៉ាត់ជាដាច់ខាត។

ឯកឧត្តមបន្ថែមថា កន្លងមកអាជ្ញាធរតែងតែបានដឹងពីទីតាំងគ្រប់កន្លែង ប៉ុន្តែមានឧបសគ្គអ្វីដែលមិនអាចបង្រ្កាបបាន ឬមួយអាជ្ញាធរមូលដ្ឋាន ឬគណៈបញ្ជាការថ្នាក់ក្រោមគ្មានកម្លាំងគ្រប់គ្រាន់ មិនស្គាល់ទីតាំង មានភាពទើសទាល់ មានគំនាបពីថ្នាក់លើ ឬបានទទួលលាភសក្ការៈពីផ្នែកណាមួយ។ ចាប់ពីពេលនេះតទៅ យើងទាំងអស់គ្នាមិនមានឧបសគ្គទៀតនោះទេ ព្រោះកិច្ចការងារដើម្បីឆ្លើយតបទៅនៃការចង់បានរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលប៉ុណ្ណោះ ។

ឯកឧត្តមអភិបាលខេត្តបន្ថែមទៀថា បញ្ហាប្រឈមក្នុងការបង្ក្រាបឲ្យចំគោលដៅបទល្មើសផ្សេងៗ និងបើកចំហរតាមការផ្តល់លេខទូរស័ព្ទរបស់សមត្ថកិច្ច ដើម្បីទទួលបានរាល់ព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងដែលមានលេងល្បែងស៊ីសងគ្រប់ប្រភេទ។
ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគបាលខេត្តកំពង់ធំ លើកឡើងថា ប្រភេទបនល្បែងស៊ីសងសរុបនៅក្នុងខេត្តកំពង់ធំ ចំនួន៦ប្រភេទ ស្មើរ៤៣៧ទីតាំង ។ ក្នុងនោះប្រភេទទី១ ប្រភេទល្បែងស៊ីសង តាមប្រព័ន្ធonline ២៣៨ទីតាំង ចំនួន២៣៨មុខសញ្ញា ស្រី ចំនួន១១៦នាក់ ដែលប្រកបអាជីវកម្ម លើល្បែងស៊ីសង មាន(ជល់មាន់ បាញ់ត្រី និងហ្គែមសត្វ) ដែលមានសរុបចំនួន១៩ក្រុមហ៊ុន, ប្រភេទទី២ កន្ទុយលេខចែកចេញជាពីរប្រភេទ មានកន្ទុយលេខវៀតណាម ៧៣ទីតាំង, ប្រភេទទី ៣ កន្ទុយលេខខ្មែរ១២៣ទីតាំង, ប្រភេទី៤ ទីតាំងបើកល្បែងជល់មាន់ បៀរ អាប៉ោង អចិន្ត្រៃយ៍ ចំនួន ២ នៅស្រុកប្រាសាទសំបូរ ១ ទីតាំង និងស្រុកសន្តាន់ ១ទីតាំង , ប្រភេទ៥ ល្បែងក្លាឃ្លោក មាននៅស្រុកស្ទោង មាន១ទីតាំង , និង ប្រភេទទី៦ មុខសញ្ញាញៀនល្បែងមិនរៀងចាល មាន៧៦នាក់ ក្នុងនោះមានប្រភេទបៀរ និងអាប៉ោង៕
អត្ថបទ៖ ឈាង មករា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


