សន្តិសុខសង្គម
សមត្ថកិច្ចខេត្តកំពង់ចាមចុះបង្ក្រាប និងអប់រំល្បែងស៊ីសងគ្រប់ប្រភេទជិត៤០០ករណី
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ផែនការឲ្យអភិបាលស្រុក ក្រុងទាំង១០ ធ្វេីយ៉ាងសហការគ្នា ដោយត្រូវកំណត់មុខសញ្ញាអ្នកលេងឲ្យច្បាស់ ជាពិសេសនោះគឺអ្នកលេងជាអាជីពដូចមេការ ទីតាំងល្បែងមាន់ជល់អនឡាញ់ ,ល្បែងស៊ីសងគ្រប់ប្រភេទដែលខុសនឹងច្បាប់ត្រូវបង្ក្រាបឲ្យខានតែបាន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀត ប្រសិនបេីមាននៅមូលដ្ឋានស្រុក ក្រុង ឃុំ ណាត្រូវតែទទួលខុសត្រូវប្រឈមការដកតំណែងតួនាទីជាដេីម។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំស្តីពីការចាត់វិធានការបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្តកំពង់ចាម។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាម ចាប់តាំងពីមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ បានឲ្យគ្រប់ផ្នែកពាក់ព័ន្ធ កងកម្លាំង សមត្ថកិច្ច គ្រប់រាជធានីខេត្តត្រូវបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទឲ្យបាន។ ក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនេះដែរ កងកម្លាំង សមត្ថកិច្ច បានចុះបង្ក្រាប និងធ្វេីណែនាំអប់រំផ្សព្វផ្សាយបានចំនួន ៣៧៩ករណី ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរសូមឲ្យមន្ត្រីមានសមត្ថកិច្ចទាំងអស់ ហាមពាក់ព័ន្ធជាមួយនឹងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ជាងនេះទៅទៀតសូមឱ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ធ្វើការណែនាំបន្ថែមទៅមន្ត្រីរបស់ខ្លួននៅឯមូលដ្ឋានកុំឱ្យពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងកុំបិទបាំង ។

ជាចុងក្រោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសង្កត់ធ្ងន់ថា ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ កងកម្លាំងគ្រប់ប្រភេទសូមបន្តអនុវត្ត ការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានអោយបានល្អប្រសើរ ត្រូវធ្វើអោយជាប់ដូចភ្លៀងរលឹម ស្រមតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


