សន្តិសុខសង្គម
អាជ្ញាធរស្រុកអង្គស្នួល បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជិត ២០០ទីតាំង រយៈពេលជិត ២០ថ្ងៃកន្លងមកនេះ
អាជ្ញាធរស្រុកអង្គស្នួល ខេត្តកណ្ដាល បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជិត ២០០ទីតាំង ក្នុងរយៈពេលជិត ២០ថ្ងៃកន្លងមកនេះ ក្រោយការដាក់បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅស្រុកអង្គស្នួល នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២នេះ ដោយមានការចូលរួមពីលោក ខុន សេរីររដ្ឋា អភិបាលស្រុកអង្គស្នួល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

របាយការណ៍ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ១៥ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល បានដឹកនាំចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក្នុងក្របខ័ណ្ឌទូទាំងស្រុកអង្គស្នួល ដោយធ្វើកិច្ចសន្យាបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ រួមមាន៖ ល្បែងភ្នាល់តាម Internet ជ្រកក្នុងអាជីវកម្ម-អាជ្ញាបណ្ណ សរុប ១៩៨ ទីតាំង និងមុខសញ្ញា ១៩៨ នាក់ ជាជនជាតិខ្មែរ ស្រី ១២៩នាក់។ ក្នុងនោះ ក៏មានល្បែងជល់មាន់អន ឡាញ ១៨ទីតាំង ឡូតូ ១១៤ទីតាំង និងកត់ឆ្នោត ៦៦ទីតាំង ផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានការកោតសរសើរ និងអរគុណ ចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ លើការងារពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទទួលបានលទ្ធផលល្អប្រសើរ។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តស្វែងរកមុខសញ្ញាល្បែងខុសច្បាប់បន្តទៀត ពីព្រោះការបង្កាប់ល្បែងស៊ីសងខុសច្បាប់នេះ គឺមិនមែនធ្វើតែមួយពេលខ្លីនោះទេ គឺយើងត្រូវបន្តធ្វើកិច្ចការបង្កាប់លែងស៊ីសងខុសច្បាប់ ឲ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម សំដៅធ្វើយ៉ាងណាបង្ក្រាបឲ្យអស់ នូវរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅមូលដ្ឋាន៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


