សន្តិសុខសង្គម
ម៉ូតូ ០២ គ្រឿងបុកគ្នា ស្លាប់ ១ និងរបួសធ្ងន់ ០៣ នាក់
ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង ស្លាប់អ្នកបើកបរម្នាក់ភ្លាមៗនៅកន្លែង និងបីនាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ដោយសារបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូខាងលើនេះ កើតឡើងកាលពីព្រលប់ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២ ស្ថិតលើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រលេខ (៧៨-៧៩) ភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ មានឈ្មោះ សឹម យ៉ាន ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរកសិករ មិនពាក់មួកសុវត្ថិភាព បើកបរម៉ូតូ ម៉ាកវ៉េវ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ឌុបមនុស្សម្នាក់ឈ្មោះ ស្រេង ចិន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរកសិករ មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់។ ទាំង ២ នាក់ រស់នៅភូមិត្រពាំងត្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នគរបាលបានបន្តថា ចំណែកភាគីម៉ូតូម្ខាងទៀត ម៉ាកអិចស៊ីទ័រ ពណ៌ក្រហម គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ឈូក ម៉ាឡាត ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរកសិករ ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ រស់នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ឌុបឈ្មោះ ថី សុខថេត ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរកសិករ ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ រស់នៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង រងរបួសធ្ងន់ទាំងពីរនាក់។
មុនពេលកើតហេតុ អ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនពីទិសខាងកើតទៅទិសខាងលិច ដល់ចំណុចកើតហេតុ បានបុករថយន្តមួយគ្រឿង ហើយជ្រុលបុកម៉ូតូអិចស៊ីទ័រពេញមួយទំហឹង ទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់ និងរបួសរដូករណែលពេញផ្លូវតែម្ដង។

បច្ចុប្បន្ន សព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាង នគរបាលបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


