សន្តិសុខសង្គម
អភិបាលខេត្តកំពង់ឆ្នាំង ដាក់ផែនការតាមក្រុង-ស្រុក រៀបចំសណ្ដាប់ធ្នាប់លក់ដូរតាមទីផ្សារ និងផ្លូវសាធារណៈនានា
ថ្មីៗនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងប្រព័ន្ធតេឡេក្រាម ជាមួយរដ្ឋបាលក្រុង/ស្រុក បានដាក់ផែនការដល់លោកអភិបាលក្រុង/ស្រុក សហការជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំសណ្ដាប់ធ្នាប់លក់ដូរតាមទីផ្សារ ចិញ្ចើមផ្លូវសាធារណៈ និងផ្លូវជាតិ ក្នុងក្រុង/ស្រុកទាំងអស់ ឲ្យមានសណ្ដាប់ធ្នាប់ល្អ គ្រប់ទីកន្លែង ដោយមិនអនុញ្ញាតលក់ដូរអនាធិបតេយ្យទៀតឡើយ។

ដោយឡែកសម្រាប់ក្រុងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងថ្មី ត្រូវបញ្ចេញសមត្ថភាព ចាត់វិធានការឲ្យបានច្បាស់លាស់ ដោយសហការជាមួយក្រុមអ្នកសារព័ត៌មានក្នុងខេត្ត ជួយផ្សព្វផ្សាយ និងដាក់ឱសានវាទ ជូនអាជីវករលក់ដូរនៅផ្សារលើ និងផ្សារក្រោម មិនអនុញ្ញាតពួកគាត់លក់ដូរលើផ្លូវ និងលើចិញ្ចើមផ្លូវសាធារណៈ លើផ្លូវជាតិ ពិសេសជុំវិញផ្សារ និងផ្សារក្រោមទៀតឡើយ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការរៀបចំសណ្ដាប់ធ្នាប់នៅផ្សារលើពិតជាមានការប្រឈមច្រើន ដូច្នេះចំពោះផែនការនេះ លោក នឹងលើកដាក់ក្នុងអង្គប្រជុំគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ឲ្យជួយគាំទ្រ ដើម្បីអនុវត្តផែនការបានជោគជ័យ មិនត្រូវដកថយឡើយ។ ចំណែកការចំណាយថវិកានានាក្នុងផែនការនេះ រដ្ឋបាលខេត្ត ជាអ្នកដោះស្រាយ។

សូមបញ្ជាក់ថា នៅលើផ្លូវសាធារណៈជុំវិញផ្សារលើសព្វថ្ងៃនេះ អាជីវករលក់ដូរ បាននាំគ្នាដាក់ទំនិញលក់ដូរលើផ្លូវសាធារណៈមុខផ្សារលើពេលព្រឹក និងលើផ្លូវសងខាងផ្សារលើតែម្ដង ធ្វើឲ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងមកលើអាជ្ញាធរក្រុង និងខេត្តកំពង់ឆ្នាំង។ ប៉ុន្តែអ្នកទទួលបានផលប្រយោជន៍នោះ គឺគណៈកម្មការផ្សារ និងអ្នកទារភាស៊ីផ្សារ ដែលចេះតែលួចយកលុយ និងអនុញ្ញាតឲ្យអាជីវករចេញពីក្នុងផ្សារមកលក់ខាងក្រៅផ្សារ។

ចំណែកនៅលើចិញ្ចើមផ្លូវការូឡាមុខផ្ទះអាជីវករទាំងអស់នៅជុំវិញផ្សារ ក៏សុទ្ធតែបានដាក់លក់ទំនិញគ្រប់មុខពេញមុខផ្ទះទាំងអស់ ពុំមានផ្លូវសម្រាប់ឲ្យអ្នកថ្មើរជើងធ្វើដំណើរនោះឡើយ។ ទោះបីកន្លងមក អាជ្ញាធរក្រុង និងសមត្ថកិច្ច ខិតខំរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំក៏ដោយ ក៏ការលក់ដូរបែបនេះ បានរៀបរយតែមួយរយៈតូចប៉ុណ្ណោះ ក្រោយមកមានភាពអនាធិបតេយ្យដដែល៕
អត្ថបទ ៖ ឈៀង ថារិទ្ធ






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


