សន្តិសុខសង្គម
អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង រងរបួសបែកក្បាលបញ្ជូនទៅពេទ្យ
ករណីប្រើហិង្សាទៅលើជនរងគ្រោះដែលមានតួនាទីជាអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តម្នាក់បណ្តាលឲ្យបែកក្បាល ក្រោយបុរសជាជនដៃដល់បានយកដុំឥដ្ឋគប់ក្បាលជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាមជោគខ្លួន។

ករណីនេះកម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនជនដៃដល់កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២០ វិច្ឆិកា នៅចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្ត អំពើហិង្សានេះផ្ដើមចេញពីជម្លោះរ៉ៃរាំចងជាគំនុំ រវាងភាគីជនរងគ្រោះនិងជនដៃដល់ដែលរស់នៅក្បែរខាងគ្នាជាយូរមកហើយ។
ជនសង្ស័យមានឈ្មោះ ទឹម វណ្ណរឹទ្ធ ហៅទូច ភេទប្រុស អាយុ៤១ឆ្នាំ ជាបុគ្គលិកធនាគារមួយ។ រីឯជនរងគ្រោះឈ្មោះ ពែត ថារ៉ូ ហៅជីត ភេទប្រុស អាយុ៥២ឆ្នាំ មានតួនាទីជាអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា ក្រោយពីជនសង្ស័យបានយកដុំឥដ្ឋគប់ក្បាលអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបណ្ដាលឲ្យបែកឈាម កាលពីយប់ថ្ងៃទី ១៩ វិច្ឆិកា នៅចំណុចកើតហេតុ ជនដៃដល់បានគេចខ្លួនបាត់មួយយប់ លុះព្រឹកឡើងនៅថ្ងៃទី ២០ ខែ វិច្ឆកា ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានតែម្តង ។
បើទោះយ៉ាងណា ពេលនេះជនដៃដល់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងឃាត់ខ្លួនតាមបទបញ្ជាលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង តំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


