Connect with us

សន្តិសុខសង្គម

បុរសម្នាក់លោតសម្លាប់ខ្លួនពីលើអគារខុនដូ​ជាន់ទី១២ ​សង្ស័យមានវិបត្តិផ្លូវចិ​ត្ត(មានវីដេអូ)

បានផុស

នៅ

បុរសម្នាក់សង្ស័យថាមានវិបត្តិអ្វីមួយ​ក៏សម្រេចចិត្តលោតសម្លាប់ខ្លួនពីលើអគារខុនដូ​ជាន់ទី១២​ ចុះមក​ក្រោមបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត ១០ ព្រឹក ថ្ងៃទី ២២ ខែវិឆ្ឆិកា ឆ្នាំ២០២២ នៅចំណុចទីតាំងខុនដូ ប្លិស មេគង្គរ៉េស៊ីដិន (The Bliss Mekong Residence) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពបុរសរងគ្រោះមាន ឈ្មោះ ឡា គឹមសុង អាយុ ៤៤ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥២២ ជាន់ទី៥ នៃអគារខុនដូរខាងលើ និងមានអាសយដ្ឋាន ផ្ទះលេខ ១៤៣ផ្លូវលេខ ៨០ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វីដេអូកាំមេរ៉ាសុវត្តិភាពបង្ហាញថា បុរសរូបនោះបានចាក់សោបន្ទប់រួចឡើងទៅលើដំបូលជាន់ទី១២ ដោះស្បែកជើង លោតចុះមកក្រោមសម្លាប់ខ្លួនតែម្តងដោយមិនដឹងមូលហេតុ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ច នៃអធិការខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ កោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះធ្វើការឡើងព័ទ្ធត្រួតពិនិត្យទៅលើសព រួចបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះខាងលេីពិតជាស្លាប់ដោយសារការលោតសម្លាប់ខ្លួនពិតប្រាកដមែនរួចបានធ្វើកំណត់ហេតុ ប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម