សន្តិសុខសង្គម
របាយការណ៍ផ្លូវការពីសមត្ថកិច្ចករណីសម្លាប់និស្សិតស្រីឆ្នាំទី២នៅខេត្តកំពង់ចាម
ករណីឃាតកម្មអារកសម្លាប់និស្សិតស្រីម្នាក់ស្ថិតនៅសង្កាត់វាលវង់ក្រុងកំពង់ចាមត្រូវបានសមត្ថកិច្ចបំបែកសំណុំរឿង និងចាប់ខ្លួនជនសង្ស័យជាឃាតកបាននៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២។
របាយការណ៍សមត្ថកិច្ចក្រុងកំពង់ចាមបានឲ្យដឹងថា នៅវេលាម៉ោង ៥៖៣០ នាទីព្រឹកថ្ងៃទី ១ ខែធ្នូនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានទទួលព័ត៌មានថា មានករណីបង្កហិង្សាក្នុងបន្ទប់ជួលរបស់និស្សិតស្រីម្នាក់។

ក្រោយទទួលព័ត៌កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលវាលវង់ សហការចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ។
ពេលកម្លាំងចុះដល់ទីតាំងកើតហេតុក៏ប្រទះឃើញបុរសជនសង្ស័យដៃកាន់កូនកាំបិត ដោយមានអាការសង្ស័យ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យនោះភ្លាម និងពិនិត្យមើលក្នុងបន្ទប់ឃើញមានស្នាមឈាមប្រលាក់ពេញការ៉ូ និងឃើញក្នុងបន្ទប់ទឹក (បន្ទប់ជួល) នោះ មានសាកសពនារីម្នាក់ ទើបសមត្ថកិច្ចសន្មត់ថា ជាករណីឃាតកម្មតែម្ដង។
សាកសពនេះមានឈ្មោះ វៀត ចន្ទ្រា អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យវេស្ទើន និងមានទីលំនៅ នៅភូមិស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាមការសាកសួរបុរសជនសង្ស័យមានឈ្មោះ យឺ ម៉េងឈៀក អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពអារកសម្លាប់ជនរងគ្រោះដោយយកកាំបិតបន្លែទៅអាករសម្លាប់ជនរងគ្រោះបណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង ៤ ព្រឹក ថ្ងៃទី០១ ខែធ្នូ ពិតប្រាកដមែន។
មូលហេតុ កន្លងមកនេះជនសង្ស័យ និងជនរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នា កាលពីរៀននៅអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩ រហូតពេលកើតហេតុក៏ជិះម៉ូតូជួបគ្នាដោយចៃដន្យ រួចក៏បបួលគ្នាដើរលេង នឹងបានជូនជនរងគ្រោះទៅបន្ទប់ដេកវិញ ដោយខឹងជនរងគ្រោះមិនឲ្យខ្លួនដេករួមភេទជាមួយ ក៏អាករសម្លាប់តែម្ដង។

នៅកន្លែងកើតហេតុបន្សល់ទុកនៅកាំបិតចិតបន្លែបាក់ដងចំនួន០១ និងម៉ូតូម៉ាកសេ១២៥ ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ (គ្មានស្លាកលេខ) និងស្នាមកាប់។ លទ្ធផលធ្វើតេស្តលើទឹកម៉ូត (អវិជ្ជមាន)។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ និងនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីបន្តកសាងសំណុំរឿង តាមនីតិវិធី៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


