សន្តិសុខសង្គម
ជាង ២ ខែ គ្រួសារសពជនរងគ្រោះ ៣ នាក់ បន្តទាមទារយុត្តិធម៌
សាច់ញាតិនិងគ្រុមគ្រួសារ”សព”បុរសជាជនរងគ្រោះ ៣ នាក់ ដែលបានបាត់បង់ជីវិតភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរារណ៍កំពុងទទូចរកយុត្តិធម៌ ក្រោយពីបានសាច់ញាតិក្រុមគ្រួសារដាក់ពាក្យបណ្តឹងទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការខេត្ត កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២២ ហើយជិត ២ ខែក៏បាត់ស្ងាត់ឈឹងរហូតមកដល់ពេលនេះ។

លោក ស សុផាត អាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិសាមគ្គី ឃុំពេជ្យចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលត្រូវជាប្អូនថ្លៃរបស់សពជនរងគ្រោះឈ្មោះ ចាន់ វុធដា ភេទប្រុសអាយុ ៤០ឆ្នាំក្នុងចំណោមសពជនរងគ្រោះ ២នាក់ផ្សេងទៀតបានរៀបរាប់ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២នេះថា ដោយសារតែក្រុមហ៊ុនធ្វើផ្លូវមួយមានឈ្មោះថា “នឹមម៉េង”ហាក់គេចវេសពីការទទួលខុសត្រូវលើសំណងសមរម្យណាមួយដែលក្រុមគ្រួសារសពទាំង ៣ នាក់ទាមទារ ទើបរហូតដល់ពេលនេះ ក្រុមគ្រួសារបានបង្ហោះលើបណ្តាញសង្គមដែលមានឈ្មោះថា “phaLin” ដើម្បីទាមទាររកយុត្តិធម៌និងនិងទទូចដល់សមត្ថកិច្ចជំនាញជួយដោះស្រាយ ខណះហេតុការខាងលើនេះបានកើតឡើងជិត ២ ខែកន្លងទៅហើយបែរជាស្ងាត់ឈឹងទៅវិញ។

ប្រភពខាងលើបន្តថា មុនក្រុមគ្រួសាសម្រេចបង្ហោះហេតុការណ៍នេះនៅលើបណ្តាញសង្គម ក៏បានដាក់ពាក្យបណ្តឹងទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តតាមសំណើររបស់មន្ត្រីជំនាញរួចរាល់ហើយ ហើយក៏មានតំណាងក្រុមហ៊ុនម្នាក់មកជួបហើយក៏បានសន្យាថា រឿងនេះចាំខ្លួន”តំណាង”ទៅយកយោបល់ពីក្រុមហ៊ុនសិនតែរហូតជិត ២ ខែក៏បាត់ឈឹងតែម្តង ហាក់មានចេតនាគេចវេសក្នុងការដោះស្រាយ ទើបក្រុមគ្រួសារសម្រេចបង្ហោះតាមបណ្តាញសង្គមក្នុងគោលបំណងរកការអន្តរាគមន៍ពីសមត្ថកិច្ចឲ្យបានឆាប់រហ័ស ខណះដែលក្រុមគ្រួសារម្នាក់ៗរកលុយធ្វើបុណ្យមិនបានផង។
នៅក្នុងសំណេរដែលក្រុមគ្រួសារជនរងគ្រោះបានសរសេរបង្ហោះលើបណ្តាញសង្គម ភ្ជាប់ជាមួយរូបភាពផងនោះមានខ្លឹមសារថា “បាទខ្ញុំសូមអំពាវនាវដល់ប៉ូលីសបាត់ដំបងនឹងតំណាងក្រុមហ៊ុន”នឹមម៉េង”មេត្តាជួយដោះស្រាយសំណងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំដឹកថ្មនឹងរថយន្តព្រូសបណ្តាលអោយស្លាប់មនុស្សបីនាក់កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២២ ឲ្យក្រុមគ្រួសារសពផងចុះ ព្រោះគ្នាមានកូនតូចត្រូវមើលថែផងព្រោះរឿងនេះយូរហើយ បើប៉ះលើគ្រួសាររបស់អ្នកតើមានអារម្មណ៍យ៉ាងណា។ សូមជួយចែករំលែកបន្តអោយក្រុមហ៊ុនបានឃើញផង”។
ក្រៅពីនេះក្រុមគ្រួសារជនរងគ្រោះក៏យកបាន “វីដេអូ” សុវត្ថភាពពីរថយន្តបង្កហើយបង្ហោះជាសាធារណះផងដែរក្នុងសកម្មភាពបើកបរយ៉ាងសាហាវដោយមិនទុកឥទ្ធិភាពក្នុងការបើកឆ្លងផ្លូវរបស់ជនរងគ្រោះត្រង់ចំណុចដែលត្រូវឆ្លងនោះឡើយ។

ព្រះសង្ឃព្រះនាម “ហាក់សៀងហៃ” និងលោកសង្ឃផ្សេងទៀតបាននិមន្តទៅជួយជ្រុំជ្រែងក្នុងពិធីបុណ្យ ព្រោះបុរសជាជនរងគ្រោះទាំង ៣ នាក់តែងនាំគ្នាដើរស្វែងរកសប្បុរសជននានាជួយកសាងវត្តអារាមដែលជាទីពឹងរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក្នុងការគោរពប្រតិបត្តិ។
ជុំវិញករណីខាងលើ លោក ចាន់ ធី ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តបានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទ ឲ្យដឹងនៅថ្ងៃទី ៤ ខែធ្នូនេះថា រឿងនេះដោយសារតែមានការស្មុកស្មាញពេល លោកបានសម្រេចកសាងសំណុំរឿងបញ្ជូនដល់ដៃតុលាការហើយ ដូចនេះវាផុតពីដៃសមត្ថកិច្ចហើយខណះកន្លងមកលោកប្រឹងប្រែងដោះស្រាយដែរតែលទ្ធផលវាស្មុកស្មាញពេកទំនងលោកចង់និយាយថា ក្រុមហ៊ុនហាក់គ្មានចេតនាចូលខ្លួនដោះស្រាយលើសំណងដែលជនរងគ្រោះទាំង ៣ នាក់បានទាមទារ ខណះក្រុមគ្រួសារសពបានអំពាវនាវឲ្យក្រុមហ៊ុនចូលខ្លួនចចារគ្នាបន្ថែមទៀតតាមដែលអាចទទួលយកបាន។
សូមរំលឹកផងដែរថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២២ នៅវេលាម៉ោង១៥និង ៣០នាទី នៅចំណុចផ្លូវ “ប្រសប់ហៃវេ” ស្ថិតក្នុងភូមិកំពង់អំពិល ឃុំរាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។រ ថយន្តបង្កពាក់ស្លាកលេ ខ pp3J.1109 ពណ៌ ស ធុនធំ ដឹកថ្មដែលគេដឹងថាជារថយន្តរបស់ក្រុមហ៊ុនធ្វើផ្លូវមានឈ្មោះ”នឹមម៉េង” បានបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏បានជ្រុលបុករថយន្តរបស់ជនរងគ្រោះម៉ាកព្រួសពណ៌សពាក់ស្លាកលេខ pp2A.w6316 ដែលកំពុងបើកឆ្លងផ្លូវប្រសព្វ ក៏បានបុកទាំងកំរោលតែម្តងបណ្តាលឲ្យជនរងគ្រោះនៅក្នុងរថយន្តទាំង ៣ នាក់បាត់បង់ជីវិតភ្លាមៗតែម្តង ខណះដែលរថយន្តបុកអូសរហូតជិត ១០០ ម៉ែត្រហើយអ្នកបើកបរចុះរត់គេចខ្លួនបាត់តែម្តង។
បើតាមប្រភពពីកន្លែងកើតហេតុបញ្ជាក់ថា មុនកើតហេតុគេឃើញរថយន្តរងគ្រោះបើកបរពីទិសខាងត្បូងទៅជើងលុះដល់ចំណុចកើតហេតុដែលកំពុងបើកឆ្លងផ្លូវប្រសព្វ ក៏មានរថយន្តដឹកថ្មធុនធំ១គ្រឿងបើកបោះពួយយ៉ាងលឿនក៏បានបុកពេញទំហឹង ហើយបានអូសរថយន្តរងគ្រោះជិត១០០ម៉ែត្រទៅមុខលែងរួច ទើបអ្នកបើកចុះរត់គេចខ្លួនតែម្តងបង្កឲ្យអ្នកជិះក្នុងរថយន្តរងគ្រោះ ៣ នាក់បានស្លាប់ទាំងអស់៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ