សន្តិសុខសង្គម
ត្រៀមបញ្ចុះសិលាសាងសង់វិមានឯករាជ្យ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១ គ្រាប់
ក្រុមបច្ចេកទេសបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរុករកឃើញគ្រាប់យុទ្ធភ័ណ្ឌ ០១ គ្រាប់នៅក្រោមដីត្រង់ចំណុចទីតាំងត្រៀមធ្វើការជីករណ្តៅបញ្ចុះបឋមសីលា សម្រាប់បើកការដ្ឋានសាងសង់វិមានឯករាជ្រនិងផ្សាររាត្រីនៅលើទីតាំងរង្វង់មូលនាគបាញ់ទឹកស្ថិតក្នុងសង្កាត់ស្វាយបោ ក្រុងបាត់ដំបង។

មន្ត្រីជំនាញបានប្រាប់ថា នៅពេលក្រុមស៊ីម៉ាក់បានចុះបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទីតាំងសម្រាប់បញ្ចុះបឋមសិលាសាងសង់រង្វង់មូលវិមានឯករាជ្យ ក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (UXO) ចំនួន ០១គ្រាប់។

មន្ត្រីជំនាញបន្តថា ការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១ គ្រាប់នេះ ខណះដែលក្រុមបច្ចេកទេសបានស្វែងរកបន្ទាប់ពីធ្វើការជីករណ្តៅដើម្បីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជនិងផ្សាររាត្រីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែធ្នូខាងមុខនេះក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង។
គ្រាប់យុទ្ធភ័ណ្ឌដែលបានរុករកឃើញនាពេលនេះ គឺប្រភេទគ្រាប់ B40 នៅមានគុណភាពនៅឡើយ ហើយបានយកទៅរក្សាទុកដើម្បីកំទេចចោលនៅពេលក្រោយ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


