Connect with us

សន្តិសុខសង្គម

ឆេះអគារបុគ្គលិកមួយខ្នង ក្នុងកសិដ្ឋានផលិតស្រូវពូជ អស់ទ្រព្យសម្បត្តិប្រមាណ ៣២០ លានរៀល

បានផុស

នៅ

ទ្រព្យសម្បត្តិ និង​លុយកាក់ របស់​មន្ត្រី​ស្នាក់​នៅ​ក្នុង​កសិដ្ឋាន​ចំនួន ៤ គ្រួសារ ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំង​រំលង​អធ្រាត្រ សរុប​ជា​ទឹកប្រាក់​ប្រមាណ ៣២០ លាន​រៀល នេះ​មិន​គិត​អំពី​អគារ​ស្នាក់នៅ​ឡើយ បញ្ហា​នេះ​មិនទាន់​ដឹង​មូលហេតុ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​អគ្គិភ័យ​នេះ​បាន​កើត​ឡើង​នា​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ២០២២ វេលា​ម៉ោង ០០ និង ៤០​នាទី​រំលង​អធ្រាត្រ ស្ថិតនៅ​ទីតាំង​កសិដ្ឋាន​ផលិត​ពូជស្រូវ​ទួល​សំរោង ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដោយ​បាន​ឆាបឆេះ​អគារ​បុគ្គលិក​របស់​រដ្ឋ ០១ ខ្នង មាន ០៤ បន្ទប់ (ខូចខាត​ទាំង​ស្រុង) ទំហំ ៦ ម x៣៦ ម ធ្វើ​អំពី​ឈើ ប្រក់​ហ្វី​ប្រូ​ស៊ីម៉ងត៍ ជញ្ជាំង​ថ្ម សម្រាប់​ស្នាក់នៅ ០៤ គ្រួសារ។

គ្រួសារ​បុគ្គលិក​ដែល​រងគ្រោះ​រួមមាន ៖

១.ឈ្មោះ ឆាយ ឈី​ម ភេទ​ប្រុស អាយុ ៥១ ឆ្នាំ រស់នៅ​ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង សម្ភារៈ​ក្នុង​បន្ទប់​ខូច​ខាត​ទាំងស្រុង គិត​ជា​ទឹកប្រាក់​ប្រហែល ១២០ លាន​រៀល។

២.ឈ្មោះ ហ៊ីង សាង ភេទ​ស្រី អាយុ ៧០ ឆ្នាំ រស់នៅ​ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង សម្ភារៈ​ក្នុង​បន្ទប់​ខូចខាត​ទាំងស្រុង គិត​ជា​ទឹកប្រាក់​ប្រហែល ២០ លាន​រៀល។

៣.ឈ្មោះ ញ៉ុ​ង សួន ភេទ​ប្រុស អាយុ ៧២ ឆ្នាំ រស់នៅ​ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ការ​ខូចខាត​រួមមាន​ម៉ូតូ ០១ គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ខូចខាត​ទាំងស្រុង គិត​ជា​ទឹកប្រាក់​ប្រហែល ២០ លាន​រៀល។

៤.ឈ្មោះ ជួរ រតនៈ ភេទ​ប្រុស អាយុ ៥២ ឆ្នាំ រស់នៅ​ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង សម្ភារៈ​ក្នុង​បន្ទប់​ខូចខាត​ទាំងស្រុង សរុប​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល ១៦០ លាន​រៀល។ នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ។

ភ្លាមៗ​នោះ​ដែរ សមត្ថកិច្ច​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៤ គ្រឿង ដោយ​រថយន្ត​ស្រុក ០១ គ្រឿង និង​រថយន្ត​ការិយាល័យ​ជំនាញ​ខេត្ត​ចំនួន ៣ គ្រឿង។ រីឯ​មូលហេតុ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​នៅឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម