Connect with us

សន្តិសុខសង្គម

ឪពុកកូនឈ្លោះគ្នា លោក​យាយចូលឃាត់​រង​របួសបណ្តាលឲ្យបាក់កដៃ

បានផុស

នៅ

លោកយាយព្រះជន្ម៨០ឆ្នាំម្នាក់ បានរងរបួសបាក់កដៃដោយសារកូនប្រុសប្រើហឹង្សា ខណៈចូលទៅឃាត់កូននិងចៅកំពុងប្រតាយប្រតប់គ្នារឿងខ្ចីម៉ូតូជិះ។

បុរសប្រើហឹង្សារលើម្តាយបង្កើតជរាបណ្តាលឲ្យបាក់កដៃ ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គធ្វើការឃាត់ខ្លួន នៅល្ងាចថ្ងៃ​ទី១០នខែមករា ឆ្នាំ២០២៣ ក្នុងដីឡូតិ៍របស់ឈ្មោះសឿន ថន ភេទស្រី អាយុ៤៨ឆ្នាំ ស្ថិតនៅភូមិត្រពាំងខ្ចៅ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលស្រុកឧដុង្គ បានឲ្យដឹងថា ជនបង្កហឹង្សាលើម្តាយចាស់និងកូនមានឈ្មោះ សឿន សុធារ៉ា ភេទប្រុស អាយុ​៤៣​ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកលោកយាយរងគ្រោះជាម្ដាយបង្កើតឈ្មោះ ចែម យ៉ន អាយុ៨០ឆ្នាំ រស់នៅជាមួយគ្នា។

នគរបាលបន្ថែមថា មុនពេលកើតហេតុ ជនដៃដល់បានវាយប្រតាយប្រតាប់ជាមួយកូនប្រុសបង្កើតឈ្មោះ សឿន គីនីន អាយុ ២១ឆ្នាំដោយបញ្ហាខ្ចីម៉ូតូជិះ។ ដោយមើលឃើញសកម្មភាពកូនបង្កើតនិងចៅប្រតាយប្រតប់គ្នាបែបនេះ លោក​យាយ​ចែម យ៉ន បានចូលទៅទាញកអាវ និងឃាត់កូនមិនឲ្យវ៉ៃចៅ តែកូនមិនស្ដាប់ហើយក៏ចាប់ដៃម្ដាយសង្កត់ពីលើបណ្ដាលអោយបាក់កដៃម្ដាយខាងឆ្វេងតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រលានយន្តហោះអន្តរជាតិ​ខេត្តសៀមរាប សម្រេច​បាន​៨៦ភាគរយហើយ និងគ្រោង​ដាក់ឲ្យ​ហោះហើរ​សាកល្បង នៅខែមិថុនាខាងមុខនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់មកុដ MGI ឆ្នាំនេះ រកចំណូលមិនសូវបានឱ្យក្រុមហ៊ុន

សន្តិសុខសង្គម២ ម៉ោង មុន

ឃុំខ្លួន ឃាតក​បាញ់​សម្លាញ់​ប្រពន្ធ​មាន​កូន​ក្នុង​ផ្ទៃ​៤​ខែ​ចោទ​៣​បទល្មើស

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិទ្យាសាស្ត្រ និង​សាសនា ត្រូវ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​គុណធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តកំពត ស្នើ​ឱ្យ​ត​បណ្ដាញ​សេវាករ និងពង្រីកផ្គត់ផ្គង​អគ្គិសនី​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យបាន​គ្រប់​ផ្ទះ​

Sokha Hotels

ព័ត៌មានពេញនិយម