សន្តិសុខសង្គម
ពលរដ្ឋស្នើសុំអាជ្ញាធរ ចាត់វិធានការចំពោះក្រុមអ្នករកស៊ីដឹកឈើអនាធិបតេយ្យ
ប្រជាពលរដ្ឋអ្នកលក់ដូរតាមដងផ្លូវនៅស្រុកស្នួល និងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវបានធ្វើការរិះគន់ចំពោះក្រុមអ្នករកស៊ីជញ្ជូនឈើតាមរថយន្តសំយុងកែច្នៃគ្រប់ប្រភេទ បើកបរយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈជារៀងរាល់យប់ ។
ជាក់ស្ដែង សកម្មភាពក្រុមអ្នកបើកបរដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យនេះ ត្រូវបានគេសង្កេតឃើញថា ស្ងប់ស្ងាត់បានមួយរយៈពេល បន្ទាប់ពីកម្លាំងជម្រុះដឹកនាំដោយលោក គង់ គីមនី អភិបាលរងខេត្តក្រចេះ បានចុះពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់រយៈពេល២ថ្ងៃ ទៅ៣ថ្ងៃ នៅស្រុកស្នួល។



ក្រោយពីកម្លាំងចម្រុះដកវិញ សកម្មភាពរបស់ក្រុមដឹកជញ្ជូនឈើអនាធិបតេយ្យបានធ្វើសកម្មភាពជាថ្មី ដោយបើកបរជាក្បូនបញ្រ្ចាសទិសមិនដឹងឆ្វេងស្ដាំ បិទមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមផ្លូវមិនអោយវ៉ាជែង។
ប្រជាពលរដ្ឋបានធ្វើការស្នើរសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការចំពោះក្រុមអ្នករកស៊ីដឹកឈើទាំងនោះអោយម៉ឺងម៉ាត់ ដោយពលរដ្ឋព្រួយបារម្ភអំពីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងការរស់នៅជាដើម។
បើតាមប្រភពបានឲ្យដឹងថា ឈើទាំងនោះត្រូវបានគេដឹកជញ្ជូនចេញមកពីខាងស្រុកកែវសីមា និងមួយចំនួនចេញពីខាងតំបន់ភូមិសាស្ត្រឃុំក្រញូងសែនជ័យ ហើយខ្លះទៀតចេញមកពីតាមច្រកសំពោចស្រែរនាមឆ្លងកាត់ស្រុកស្នួល ឆ្ពោះទៅកាន់ស្រុកមេមត់ខេត្តត្បូងឃ្មុំ។
គូសបញ្ជាក់ថា ជាមួយនឹងសកម្មភាពរបស់ក្រុមអ្នករកស៊ីឈើខាងលើ គឺបើកបរក្នុងល្បឿនលឿនតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ជាងញឹកញាប់។ ម្យ៉ាងវិញទៀត រថយន្តដឹកឈើទាំងនោះគឺមិនមានបំពាក់ភ្លើង ឬស្លាកសញ្ញាអោយបានត្រឹមត្រូវទៅតាមបច្ចេកទេសមន្ត្រីនគរបាលជំនាញឡើយ ហើយក៏គ្មានមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ទប់ស្កាត់ បង្ក្រាបឬមានវិធានការទៅលើក្រុមអ្នកបើកបររថយន្តនោះដែរ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


