Connect with us

សន្តិសុខសង្គម

បញ្ឈរជើងមន្ត្រីចរាចរណ៍ខេត្តកំពង់ស្ពឺ ១០ នាក់ ក្រោយ​បែកធ្លាយ​ផាកពិន័យ​ មិនចេញ​វិក្កយបត្រ

បានផុស

នៅ

មន្ត្រីការិយាល័យចរាចេណ៍នៃស្នងការនគរបាលខេត្តកំពង់ស្ពឺចំនួន ១០ នាក់ ត្រូវបានដកបញ្ឈរជើងជាបណ្តោះអាសន្ន ក្រោយពីបានប្រព្រឹត្តខុសនិតិវិធីដោយធ្វើការផាកពិន័យអ្នកបើកបររថយន្តមួយគ្រឿងចំនូន ២០០ ដុល្លារ​មិនចេញចេញ​វិក្កយបត្រ​ឲ្យបានត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ឈរជើងមន្ត្រីអនុវត្តច្បាប់ខុសពីតួនាទីភារកិច្ចនោះ ធ្វើឡើងបន្ទាប់ពីមានអាខោនហ្វេសប៊ុកមួយមានឈ្មោះ​ គង្គារ​ លំអរ​មង្គល​ បានបង្ហោះរៀបរាប់ថា “ប្រយ័ត្ន​អ្នកជិះផ្លូវជាតិលេខ​ ៤​ ប៉ូ​លីស​កំពង់ស្ពឺ​ ផាកសាហាវណា​ស់​ដឹងយេីងប្រញាប់​ផាក​ ២០០ ដុល្លារឲ្យបា​ញ់​ចូ​ល​កុងហេីយ​ បន្លំមិនឲ្យវិក័​យទៀត​ហេីយ​ប៉ូលីស​ឈ្មោះ​ដូចក្នុ​ង​ A​BA (Khem Sothea​rith) បា​ន​យ​ក​ទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀ​ត​​ គ្រាន់តែច្ញុំថតប្រាប់អ្នកផ្ទះថាប៉ូ​លី​ស​ចាប់” ហើយករណីនេះមានអ្នកចែករំលេកខមិន និងស៊ែរជាច្រើនផងដែរ។

នៅព្រលប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​បានធ្វើការបំភ្លឺថា សូមជម្រាបជូន​សាធារណៈ​ និងអ្នកនិយម​បណ្ដាញទំនាក់ទំនងស​ង្គម​ហ្វេសប៊ុក​ទាំងអស់មេត្ដាជ្រាប​ ៖ កាលពីថៃ្ង​ទី១៦​ មករា​ ២០២៣​នេះ​ មានគណនី​ ហ្វេសប៊ុក​ ឈ្មោះ​ គង្គារ​ លំអរ​មង្គល​ “​ ថាប្រយ័ត្ន​អ្នកជិះផ្លូវជាតិលេខ​៤​ ប៉ូ​លីស​កំពង់ស្ពឺ​ផាកសាហាវ​ណា​ស់​ដឹងយេីងប្រញាប់​ផាក ​200$​ អោយបា​ញ់​ចូ​ល​កុងហេីយ​ បណ្លំមិនអោយ​ វិក័​យទៀត​ហេីយ​ប៉ូលីស​ឈ្មោះ​ដូចក្នុ​ង​ A​BA (Khem Sothea​rith)បា​ន​យ​ក​ទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀ​ត​​គ្រាន់តែច្ញុំថតប្រាប់អ្នកផ្ទះថាប៉ូ​លី​ស​ចាប់”។

យោងតាម​ព័ត៌មាន​ខាងលេី​ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​បានឆែក​និងពិនិត្យ​ស្វែងរក​ឈ្មោះ​ K​hem S​othearith​ ដូចគណនេយ្យ​ AB​A​ ដែលអះអាង​ថា​ ជានគរបាល​ខេត្ដកំពង់ស្ពឺ​ ជាលទ្ធផល​គណ​នេ​យ្យ​ABA Kh​em S​othearith​ ពិតជា​របស់លោក​អ​នុសេនីយ៍​ឯក​ ខែម​ សុធារិទ្ធ​ អត្ដលេ​ខ​៧៥​៧៤៣​ តួនាទី​ នា​យ​ផ្នែក​ការិយា​ល័យ​ចរា​ចរ​ណ៍​ផ្លូវគោ​ក​នៃស្នងការដ្ឋាន​នគរបា​លខេត្តកំព​ង់​ស្ពឺ​ ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺបានលើកឡើងថា កាល​ពី​ថ្ងៃទី​១៤​ ខែមករា​ ឆ្នាំ​២០២៣​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ដ​កំពង់ស្ពឺ​ បានបំពេញ​បេសកកម្ម​​រឹតប​ណ្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ នៅចំណុច​ផ្លូវជាតិលេ​ខ​៤​ គីឡូម៉ែត្រ​ (៧៩-៨០​) និងបានឃាត់​រថយន្ដ​កូរ៉េ​ដឹកទំនិញ​សំពីងសំពោង​មួយគ្រឿង​ ស្លាក​លេខ​ភ្នំពេញ​ 2BP-46​6​2​ ក្នុងទិស​ដៅពីខាងកេីតទៅទិសខាង​លិច​ ឆ្ពោះ​ទៅ​ខេត្ដ​ព្រះសីហនុ​​។ សមត្ថកិច្ច​បានឃាត់ពិនិត្យរក​ឃេីញអ្នកបេីកបរ​ឈ្មោះ​ នី​ វ៉ាន់ហេង​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ គ្មាន​ប័ណ្ណ​បើកបរ​ និ​ងដឹក​ទំ​និញ​សំ​ពីងសំពោង​ល្មេីស​ច្បាប់។

ក្នុងករណីនេះ សមត្ថកិច្ច​បានប្រាប់ថា​ បទល្មេីស​ខាង​លេី​គឺពិន័យ​ ១,២០០,០០០​រៀល​ និង​ពិន័យ​ ១​៥០,០០០​ រៀលប​ន្ថែ​ម​​ល្មេីសទំនិញសំពីងសំពោង។​ ពេលនោះ​អ្នករួ​មដំ​ណើរ​ និងជាម្ចាស់សំអាងការ​បា​ន​ប្រាប់ថា​ សុំសម្រួល​ដោយសុំជូនជាប្រាក់​ ២០០ដុល្លា​រ តែសុំលេខ​ ABA ដេី​ម្បី​ឱ្យអ្នកផ្ទះបា​ញ់លុយចូលព្រោះខ្លួនមិ​នមាន​ប្រាក់ជាប់ខ្លួន។ ក្រោយបាញ់លុយ​២​០០​ដុ​ល្លា​រួច​ក៏​បានបន្ដដំណេី​រទៅ​បា​ត់​។

បច្ចុប្បន្ន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានស្រាវជ្រាវ​និងចំណាត់ការ​លេីមន្រ្ដីចរាចរណ៍ទាំ​ង​ ១​០ ​នាក់​យកមកទុកបណ្ដោះអាស​ន្ននៅការរិ​យាល័យ​បុគ្គលិក​ អនុវត្ត​តាមវិន័យបទបញ្ជាកងកំលាំងនគ​របាលជា​តិ​ និងបន្ដធ្វើ​ការ​ស្រាវជ្រាវ​ដេីម្បី​ចំណាត់​ការ​នីតិវិធី​បន្ដ​។ ចំពោះ​ម្ចាស់​រថយន្ត​ខាងលេី​ស្នងការដ្ឋាន​នគរ​បា​ល​ខេត្ត​កំពង់ស្ពឺ​ និងស្រាវជ្រាវ​ទាក់ទង​ដេីម្បី​សុំធ្វេីកា​រជួប និងប្រគល់ថវិកាចំនួន២០០ដុល្លា​ជូនគាត់វិញ។

អាស្រ័យ​ហេតុនេះ​ សូមសាធារណៈជន​និងអ្នកនិ​យ​ម​បណ្ដាញទំនាក់ទំនងស​ង្គម​ហ្វេសប៊ុក​ មេត្ដា​ជ្រាប​និងចូលរួមសហការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធ​ និងអំ​ពេីអសកម្មរបស់មន្រ្ដីនគរបាលដែលបានខុសឆ្គងនិ​ងវិជ្ជាជីវៈដេីម្បីរួមចំណែកស្ថាបនាកែលំម្អរចំណុចខ្វះខាតដោយបុគ្គលមួយចំនួនតូច៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម