សន្តិសុខសង្គម
អភិបាលក្រុងសំរោងចុះអប់រំណែនាំឡានដឹកដី ក្រោយពលរដ្ឋត្អូញត្អែររឿងឡានដឹកដីជ្រុះដីពេញផ្លូវ
ឧត្តរមានជ័យ ៖ ក្រោយពីមានការលើកឡើងនិងត្អូញត្អែរពីបងប្អូនប្រជាពលរដ្ឋចំពោះបញ្ហារឿងក្រុមហ៊ុនឡានដឹកដីបើកដឹកដីចេញពីក្នុងភូមិចូលបើកកាត់នៅលើផ្លូវជាតិតាមទីប្រជុំជន ជ្រុះដីរប៉ាត់រប៉ាយអភិបាលក្រុងសំរោងបានយកឡានទឹក មកបាញ់លាងសំអាត។
នៅរសៀលថ្ងៃទី១ ខែមករាឆ្នាំ២០២៣នេះអភិបាលក្រុងសំរោងបានដឹកនាំមន្ត្រី ក្រោមឱវាទ យកឡានទឹក បាញ់លាងសំអាតថ្នល់ជាតិ នៅក្នុងក្រុង សំរោងដើម្បី បោសសម្អាតដីដែលក្រុមហ៊ុនឡានដឹកដីដឹកពីតាមភូមិចូលមកឆ្លងកាត់ក្រុងជ្រុះដីពេញផ្លូវជាតិ ធ្វើឲ្យដីប្រឡាក់ពេញផ្លូវហើយ មួយវិញទៀត ធ្វើឲ្យប៉ះពាល់ដល់សុខភាពការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាហូរហែណាមួយធ្វើឲ្យខូចនូវសោភណ្ឌភាពទីក្រុងស្អាតផងដែរ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១ ខែមករាឆ្នាំ២០២៣នេះ លោកផុនចាន់និល អភិបាលក្រុងសំរោងបានចុះដល់ទីតាំងកន្លែងជីករណ្តៅដីរបស់ក្រុមហ៊ុននិងបានណែនាំទៅដល់ម្ចាស់អេស្ការដែលកាយរណ្ដៅដីដែលក្រុមឡានរបស់ពួកដឹកដីឆ្លងកាត់តាមភូមិហើយដឹកឆ្លងទៅផ្លូវជាតិត្រូវតែចូលរួមគោរពច្បាប់ជាធរមាន។

លោកអភិបាលក្រុងសំរោងបានបន្តថា ចំពោះក្រុមហ៊ុនទាំងឡាយណាដែលនៅតែប្រព្រឹត្តល្មើសមិនគោរពតាមច្បាប់ ការដឹកជញ្ជូនដីពីតាមរណ្តៅដីឆ្លងកាត់នៅលើផ្លូវក្នុងភូមិគឺតម្រូវឲ្យ មានការស្រោចទឹកជាប្រចាំថ្ងៃចៀសវាង ធ្វើប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋរស់នៅតាមភូមិជាពិសេសត្រូវណែនាំដល់តាកុងឡានពេលបើកដឹកដីនៅក្នុងភូមិត្រូវតែចាក់រឺស្រោចទឹកហើយនិងមួយទៀតសូមឲ្យបើកបរល្បឿនយឺតៗមិនអនុញ្ញាតឲ្យបើកលឿននៅតាមភូមិនីមួយៗបន្តទៅទៀតនោះទេ។

លោកអភិបាលក្រុងសំរោងដដែលបានអះអាងបន្តថា ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋដែលលើកឡើងថា ក្រុមហ៊ុនឡានដឹកដីបានដឹកឆ្លងកាត់ភូមិរបស់ពួកគាត់ហើយហ៊ុយដីមិនមានការស្រោចទឹកនោះនិងមួយវិញទៀតជ្រុះរប៉ាត់រប៉ាយនៅលើផ្លូវជាតិដូច្នេះក្នុងនាមរដ្ឋបាលក្រុង ត្រូវអនុវត្តភ្លាមៗតាមសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាតាមភាពជាក់ស្តែង។

ជាមួយគ្នានេះដែរលោកអភិបាលក្រុងសំរោងនៅរសៀលថ្ងៃដដែលក៏បានយកឡានទឹកបាញ់សំអាតផ្លូវជុំវិញបរិវេណរង្វង់មូលជ័យវរ្ម័នទីប្រាំពីរដើម្បី បោសសម្អាតដីដែលជាប់នៅលើផ្លូវឲ្យបានស្អាត មានសោភ័ណភាពល្អទីក្រុងល្អស្អាត ហើយមួយវិញទៀតលោកអភិបាលក្រុងសំរោងនៅតែបន្តមានវិធានការចំពោះក្រុមហ៊ុនឡានដឹកជញ្ជូនដីនៅក្នុងក្រុងសំរោងទាំងអស់បើនៅតែ ដឹកដីបំពានល្មើសច្បាប់ ដឹកដីពីតាមភូមិហើយនឹងដឹកឆ្លងថ្នល់ជាតិមិនគ្របធ្លាក់ដីពេញផ្លូវបែបនេះតទៅទៀតលោកនឹងត្រូវអនុវត្ត ទៅតាមនីតិវិធីច្បាប់មិនលើកលែង ជាដាច់ខាត៕
ដោយ ៖ ចាន់ ធី

-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត