Connect with us

សន្តិសុខសង្គម

ករណីលេងល្បែង​ស៊ីសងខុសច្បាប់ជិត​ ៣០ នៅខេត្តកំពង់ចាម​ត្រូវបានបញ្ជូនទៅតុលាការ

បានផុស

នៅ

ការបង្ក្រាបករណី​បើក​ និងលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) នៅខេត្តកំពង់ចាមបានជាច្រើនករណី ក្នុងនោះមាន ៣០ ករណីត្រូវបានបញ្ជូនទៅតុលាការ។ នេះបើតាមការឱ្យដឹងពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ការចាក់កន្ទុយលេខ (ឆ្នោតវៀតណាម) បង្កភាពស្មុគស្មាញច្រើនដល់សមត្ថកិច្ច ឥឡូវនេះ មានការចាក់កន្ទុយលេខវៀតណាម​តាមទូរស័ព្ទ ដែលធ្វើឱ្យសមត្ថកិច្ច​មានកាស្មុគស្មាញ​ ខណៈមិនមានវត្ថុតាងដាក់បន្ទុក។

លោកបញ្ជាក់ថា៖ «សមត្ថកិច្ចរបស់យើងពេលខ្លះមានការស្មុគស្មាញដែរ ចាប់ជនល្មើសបានហើយ ប៉ុន្តែអត់មានរកភស្តុតាងដាក់បន្ទុក ពិបាកដាក់បន្ទុក ព្រោះថាវាអត់មានភស្តុតាង គាត់ទូរស័ព្ទ ដូចថា​ អូនឯងស្គាល់ម្ចាស់ឆ្នោតចឹង​ ទូរស័ព្ទទៅប្រាប់ថា ខ្ញុំចាក់លេខនេះ ប៉ុណ្ណេះ ដល់ពេលត្រូវទៅ គាត់ហៅមកបើកលុយ ដល់ពេលអូនឯងចាញ់ទៅ ចាក់ខុសថា អត់ត្រូវទេ ស្អែកឡើង​ណាត់ទៅកន្លែងគុយទាវកាហ្វេ​ឯណាយកលុយទៅសងគាត់»។

បើតាមលោកអភិបាលខេត្ត ជនល្មើស​មានគ្រប់រូបភាព​នៃការបង្កើតបទល្មើស ហើយបង្កើតភាពស្មុគស្មាញឱ្យអាជ្ញាធរ​ សមត្ថកិច្ច យើងហាក់បីដូចជាយើងដើរយឺតជាង​មួយជំហានទាមទារឱ្យសមត្ថកិច្ចខិតខំពិនិត្យមើលល្បិចកលរបស់ជនល្មើស។

បច្ចុប្បន្នអាជ្ញាធរសមត្ថកិច្ច គ្មានគោលការណ៍អនុគ្រោះទេ គឺចាប់អនុវត្តតាមច្បាប់តែម្ដង ពីដំបូងយើងអប់រំកិច្ចសន្យា ឥឡូវអស់ម៉ោងហើយត្រូវអប់រំកិច្ចសន្យាហើយ ឱ្យតែមានករណីកើតឡើងយើងបង្ក្រាបតែម្ដង។

នៅខេត្តកំពង់ចាម មានការហៅមកអប់រំធ្វើកិច្ចសន្យាចំនួនជាង ២ ០០០ ករណី ខណៈ ៣០ ករណី ត្រូវបានបញ្ជូនទៅតុលាការ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទី មុន

ឃុំខ្លួន ឃាតក​បាញ់​សម្លាញ់​ប្រពន្ធ​មាន​កូន​ក្នុង​ផ្ទៃ​៤​ខែ​ចោទ​៣​បទល្មើស

ព័ត៌មានជាតិ៥០ នាទី មុន

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិទ្យាសាស្ត្រ និង​សាសនា ត្រូវ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​គុណធម៌

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​ខេត្តកំពត ស្នើ​ឱ្យ​ត​បណ្ដាញ​សេវាករ និងពង្រីកផ្គត់ផ្គង​អគ្គិសនី​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យបាន​គ្រប់​ផ្ទះ​

ជីវិតកម្សាន្ដ១ ម៉ោង មុន

Kimberly ហោះទៅបារាំងដោយផ្ទាល់ ដើម្បីលរ៉ូបរៀបការ

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគីរី ស្វែង​រក​ជនល្មើស​ឈូស​ដី​ពលរដ្ឋ​អស់​ជាង ១ហិកតា

Sokha Hotels

ព័ត៌មានពេញនិយម