សន្តិសុខសង្គម
នគរបាលចរាចរណ៍ ណែនាំម្ចាស់ម៉ូតូរ៉ឺម៉កខុសបច្ចេកទេសបើកបរលើផ្លូវ
លោកអនុសេនីយ៍ឯក នង សុត មន្ត្រីនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ បានធ្វើការណែនាំដល់ម្ចាស់រ៉ឺម៉កដឹកអីវ៉ាន់ដែលយកម៉ូតូកញ្ចាស់នៅសល់តែឆ្អឹង មកសណ្ដោងរ៉ឺម៉ក បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ពេលជាន់ហ្វ្រាំងមិនស៊ី ហើយគ្មានកញ្ចក់ និងភ្លើងបំភ្លឺផ្លូវពេលយប់ទៀតផង។

លោក នង សុត បានប្រាប់កម្ពុជាថ្មី ខណៈកម្លាំងនគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តច្បាប់ចរាចរណ៍នៅចំណុចមុខផ្សារច្បារអំពៅ នាព្រឹកថ្ងៃទី ១០ ខែមីនានេះថា មូលហេតុនគរបាលណែនាំដល់ម្ចាស់រ៉ឺម៉កម៉ូតូខាងលើនេះ ព្រោះតែម្ចាស់រ៉ឺម៉កយកម៉ូតូកញ្ចាស់នៅសល់តែតួមកសណ្ដោងរ៉ឺម៉កដឹកជញ្ជូនអីវ៉ាន់។ ក្នុងនោះ អ្វីដែលគួរឲ្យបារម្ភ ព្រោះជួបគ្រោះថ្នាក់ចរាចរណ៍ម្តងៗ ម្ចាស់រ៉ឺម៉កតែងទុកម៉ូតូកញ្ចាស់នេះចោលគេចយករួចខ្លួន ដែលតម្លៃម៉ូតូ និងរ៉ឺម៉កសណ្ដោងមិនដល់ ១០០ ដុល្លារផង។

លោកនគរបាលស័ក្ដិបីខាងលើបានបន្តថា រ៉ឺម៉កដូចភិនភាគខាងលើគឺកំពុងធ្វើចរាចរណ៍ពេញទីក្រុង ពុំមែនត្រឹមតែក្នុងមូលដ្ឋានខណ្ឌច្បារអំពៅប៉ុណ្ណោះទេ។ ហើយការបង្កគ្រោះថ្នាក់ច្រើនពេលយប់ ព្រោះម៉ូតូសណ្ដោងខាងលើគ្មានភ្លើងបំភ្លឺផ្លូវ ថែមទាំងគ្មានកញ្ចក់ខុសបច្ចេកទេសទាំងស្រុង។

ក្នុងពេលដែលមន្ត្រីនគរបាលចរាចរណ៍ធ្វើការណែនាំដល់ម្ចាស់រ៉ឺម៉កខាងលើនេះ ធ្វើឲ្យអ្នកដំណើរមានការពេញចិត្ត ព្រោះសព្វថ្ងៃរ៉ឺម៉កធុនហ្នឹងតែងបង្កគ្រោះថ្នាក់ញឹកញាប់ណាស់។ ចំណែកអ្នកបើកបរវិញ ពេលបើកបរបុករថយន្ត និងអ្នកដំណើរ តែងរត់គេច បន្សល់ទុករ៉ឺម៉កកញ្ចាស់ដែលមិនអាចដោះស្រាយសំណងបាននោះឡើយ។ ប្រជាពលរដ្ឋ សំណូមពរដល់សមត្ថកិច្ច គួរលុបបំបាត់ម៉ូតូរ៉ឺម៉កធុននេះឲ្យអស់លើផ្លូវផង៕
អត្ថបទ ៖ នរា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


