ព័ត៌មានជាតិ
នគរបាលចរាចរណ៍រាជធានី នឹងចុះអនុវត្តច្បាប់ ផាកពិន័យឡើងវិញ ក្រោយអត្រាគ្រោះថ្នាក់មានកម្រិតខ្ពស់
កម្លាំងនគរបាលចរាចរណ៍ នៃស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តច្បាប់ចរាចរណ៍ផាកពីន័យឡើងវិញ ក្រោយសង្កេតឃើញអត្រាគ្រោះថ្នាក់កើតមានក្នុងកម្រិតខ្ពស់។

ការប្រកាសអនុវត្តច្បាប់ចរាចរណ៍ផាកពីន័យនេះ ធ្វើឡើងនោក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្លាំងនគរបាលចរាចរណ៍ និងដាក់ទិសដៅការងារបន្ត ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ធ្វើឡើងក្រោយអត្រាគ្រោះថ្នាក់កំពុងបន្តគំរាមកំហែងដល់សុខសុវត្ថិភាពលើដងផ្លូវសាធារណៈ និងអាយុជីវិតរបស់ពលរដ្ឋអ្នកដំណើរ ។

ការចុះរឹតបន្តឹងច្បាប់តាមរយៈការផាកពិន័យឡើងវិញនេះ ក៏ធ្វើឡើងបន្ទាប់ពីមានគោលការណ៍អនុញ្ញាតពីក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយពិនិត្យឃើញថា អត្រាគ្រោះថ្នាក់មិនបានថមថយនោះឡើយ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានប្រើប្រាស់វិធានការណ៍រឹតបន្តឹងច្បាប់តាមរយៈការចុះផ្សព្វផ្សាយអប់រំណែនាំអស់រយៈពេលជាងកន្លះឆ្នាំកន្លងមក ពោលគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥៕
អត្ថបទ៖ សុភា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


