សន្តិសុខសង្គម
បង្ក្រាបគ្រឿងញៀនកណ្តាលក្រុងបានលុង ជនសង្ស័យជាមេខ្លោងបាញ់តដៃសមត្ថកិច្ច
ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តរតនគីរីធ្វើការឃាត់ខ្លួន។
កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ឯក សុខ សែនចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្រា្កបករណីរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់សារធាតុញៀន១ករណី បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងបានដកហូតសារធាតុញៀនមួយចំនួន។

លោក សុខ សែនចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី១២មីនានេះ ថា នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២៣និង០០នាទី សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនបានចុះអនុវត្តវិធានរដ្ឋបាលនៅទីតាំងបន្ទប់ជួលគ្មានលេខមួយកន្លែង ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង បានឆែកឆេររកឃើញសារធាតុញៀនចំនួន ៥ កញ្ចប់ ដែលជនសង្ស័យបានលាក់ទុកនៅក្នុងអាវរបស់ខ្លួន។
ក្រោយពីបានឆែកឆេររួច សមត្ថកិច្ចបានធ្វើការសាកសួរជនសង្ស័យពីប្រភពនៃសារធាតុញៀន។ ផ្អែកតាមចំលើយរបស់ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះគឺមានបុរសម្នាក់ដែលខ្លួនហៅថាមេ មានរូបរាងស្គមខ្ពស់ សក់រួញ សាក់ពេញដៃជើងនិងខ្លួន ជិះឡានម៉ាកតាកូម៉ា ពណ៌ស្ករ គ្មានស្លាលេខ ទុកឲ្យសម្រាប់ចែកចាយលក់ក្នុងក្រុងបានលុង។
តាមចំលើយរបស់ជនសង្ស័យបានសារភាពបន្ថែមទៀតថា ក្នុងយប់នេះមេរបស់ខ្លួននឹងដឹកថ្នាំញៀនមួយចំនួនធំពីស្រុកមកក្រុងបានលុង រួចចូលមកយកខ្លួនដើម្បីយកថ្នាំញៀនទាំងនោះយកទៅឲ្យមនុស្សម្នាក់តែមេរបស់ខ្លួនមិនបានប្រាប់ថាជារបស់អ្នកណាឡើយ។
លោក សុខ សែនចំរ៉ុង នាយការិយាល័យបានបញ្ជាក់ថា នៅពេលដែលសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ ស្រាប់តែរថយន្តតាកូម៉ា ដែលមានភិនភាគខាងលើ បើកបរដោយបុរសម្នាក់ដែលមានរូបរាងភិនភាគដូចជនសង្ស័យប្រាប់ ចូលមកដល់ ស្រាប់តែឃើញសមត្ថកិច្ចក៏បានបើករថយន្តរត់គេចខ្លួនចេញទៅបាត់។

សមត្ថកិច្ចក៏បានប្រដេញមកដល់ចំណុចផ្លូវបំបែកជាបួនព្រំប្រទល់រវាងភូមិជ័យជំនះ និងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ក៏បានទាន់និងឃាំងឃាត់រថយន្តរបស់ជនសង្ស័យនោះតែម្ដង ដើម្បីធ្វើការសាកសួរនិងឆែកឆេរ។ នៅពេលនោះជនសង្ស័យបានប្រើប្រាស់អាវុធមិនដឹងម៉ាកបាញ់ចេញពីរថយន្តសំដៅមកលើសមត្ថកិច្ចចំនួន ១ គ្រាប់ដើម្បីរំដោះខ្លួនគេចចេញពីការហំព័ទ្ធរបស់សមត្ថកិច្ច បណ្ដាលឲ្យផ្លាតត្រូវចំជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋដែលរកនៅម្ដុំនោះចំនួន១ខ្នង។
ក្រោយពីសមត្ថកិច្ចឃើញជនសង្ស័យមានអាវុធបាញ់មកលើសមត្ថកិច្ច ដើម្បីជៀសផុតពីគ្រោះថ្នាក់ និងដើម្បីកុំឲ្យជនសង្ស័យបើករថយន្តរត់គេចខ្លួនបាន សមត្ថកិច្ចក៏សម្រេចចិត្តបាញ់តបតសំដៅទៅលើកង់រថយន្តរបស់ជនសង្ស័យ ដើម្បីបង្អាក់ដំណើរបណ្ដាលឲ្យបែកធ្លាយកង់រថយន្ត ក៏ប៉ុន្តែជនសង្ស័យនៅតែព្យាយាមបើករថយន្តគេចខ្លួនជាបន្តបន្ទាប់ទៀត។
ក្រោយពីជនសង្ស័យបើករថយន្តបន្តរត់គេចខ្លួន សមត្ថកិច្ចក៏បន្តតាមឃាត់ចាប់រហូតដល់ផ្លូវលំដីគ្រោះក្រហមត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ក៏ឃើញជនសង្ស័យទុករថយន្តចោលរួចរត់គេចខ្លួនចូលក្នុងព្រៃបាតជ្រោះបាត់ទៅ។
ដោយស្ថានភាពមេឃងងឹត ព្រៃក្រាស់ ទើបធ្វើឲ្យសមត្ថកិច្ចមិនអាចស្វែងរកជនសង្ស័យជាមេខ្លោងដើម្បីធ្វើការចាប់ឃាត់ខ្លួនបានឡើយ។ ក្រោយពីធ្វើការរុករកមួយរយៈពេលធំ សមត្ថកិច្ចក៏បានដកកម្លាំងហើយនាំយករថយន្តរបស់ជនស្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឆែកឆេរ និងអនុវត្តតាមនិតិវិធីបន្ត។
ជនសង្ស័យ ១-ឈ្មោះ ផេង ស៉ីផៃ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យនេះ បានធ្វើតេស្តទឹកនោម រកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។
ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុរួមមាន៖
១-ក្រាមម្សៅសថ្លាជាសារធាតុញៀនចំនួន០៥កញ្ចប់ ទម្ងន់សុទ្ធ០.៧០ក្រាម
២-រថយន្ត០១គ្រឿង
៣-ថង់ច្រកថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សារទុកនៅការិយាល័យប្រឆាំងគ្រឿងញៀន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនិតីវិធីច្បាប់៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ