សន្តិសុខសង្គម
ប៉ូលិសស្រុកសំឡូត ប្រមូលក្មេងទំនើងដេញកាប់គ្នាតាមផ្លូវបាន ១១ នាក់
រយៈពេលតែមួយថ្ងៃប៉ុណ្ណោះ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានធ្វើការឃាត់ខ្លួនក្មេងទំនើងរហូតដល់ ១១ នាក់ ដែលប្រព្រឹត្តនូវអំពើហិង្សាដោយចេតនា និងមានស្ថានទម្ងន់ទោស គឺពួកគេបានប្រើប្រាស់ដាវ កាំបិត ខ្វែវ ដេញកាប់គ្នាដូចក្នុងភាពយន្តហុងកុង តាមផ្លូវសាធារណៈ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ៩ និង ៣០ នាទីយប់ នៅលើកំណាត់ផ្លូវមួយកន្លែង ស្ថិតក្នុងភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត មានក្រុមក្មេងទំនើងចំនួន ២ ក្រុម ដោយភាគីម្ខាងមានចំនួន ៣ នាក់ និងភាគីម្ខាងទៀតមានគ្នា ៨ នាក់ បានដេញកាប់គ្នាទៅវិញទៅមក និងកាប់ម៉ូតូ បណ្ដាលឲ្យខូចខាតទាំងសងខាង។

ក្រោយពីបានសិក្សា និងស្រាវជ្រាវរួចមក នៅថ្ងៃទី ១៥ ខែមីនា ម្សិលមិញនេះ ផ្នែកជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាក្មេងទំនើងបានជាបន្តបន្ទាប់ សរុបមានចំនួន ១១ នាក់ ព្រមទាំងបានដកហូតម៉ូតូចំនួន ៣ គ្រឿង និងអាវុធដែលពួកគេធ្វើសកម្មភាពជាច្រើនដើមផងដែរ។

ក្នុងករណីនេះ ផ្នែកជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ក្នុងការអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន












-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


