Connect with us

សន្តិសុខសង្គម

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ពាក់ព័ន្ធ​ករណី​គប់​កញ្ចក់​រថយន្ត

បានផុស

នៅ

កំពង់ធំ ​៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មិនា ឆ្នាំ​២០២៣, ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បង្ហាញ​មុខសញ្ញា​ជនសង្ស័យ​ចំនួន​៧​នាក់ ពាក់ព័ន្ធ​ករណី​គប់​កញ្ចក់​រថយន្ត នៅ​ស្រុក​សណ្តាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទិ​ត សំណាង ស្នងការ​រង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ បញ្ជាក់​ថា ដោយមាន​ការ​សម្របសម្រួល​នីតិវិធី ពី​លោក ស៉ិ​ន វិ​រ​: ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម៉ែន លី ស្នងការ​នគរបាល​ខេត្ត នៅ​ថ្ងៃទី ២០ ខែ មិនា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៣ និង ៣០ នាទី លោក បាន​ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្តាន់ ប្រើប្រាស់​វិធានការ​ជំនាញ ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០៧ នាក់។

ដោយទី១-​ឈ្មោះ រ៉ុង សុ​វណ្ណា​រាជ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​(​មុខរបរ​កម្មករ​កៅស៊ូ​ក្រុមហ៊ុន​លី​ហួរ​)​ស្រុក​កំ​ណើត​ភូមិ​ត្រពាំងវែង ឃុំ​ច្រនាង ស្រុក​តាំងគោក ខេត្តកំពង់ធំ​។ ទី​២-​ឈ្មោះ បឿន ជែ​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​(​មុខរបរ​កម្មករ​កៅស៊ូ​ក្រុមហ៊ុន​លី​ហួរ​)​រស់នៅ​ភូមិ​សហគ្រាស ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ទី​៣-​ឈ្មោះ សើ ចំ​រើន ភេទ​ប្រុស ទី​៤-​ឈ្មោះ វ៉ុ​ន ឃ្លី​ប ភេទ​ប្រុស ទី​៥-​ឈ្មោះ ឡ​ម លីន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៦-​ឈ្មោះ រុំ ផានិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​៧-​ឈ្មោះ ឈុន រតនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អ្នក​ទាំងនេះ​សុទ្ធ​ជា​កម្មករ​ចំការកៅស៊ូ៕

អត្ថបទ​ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម