សន្តិសុខសង្គម
ពលរដ្ឋគួរប្រុងប្រយ័ត្នបែបណាខ្លះ ដើម្បីការពារទ្រព្យសម្បត្តិក្នុងផ្ទះ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី!
នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ ផ្ទះសំបែង និងចូលរួមបង្ការទប់ស្កាត់ សកម្មភាពក្រុមជនល្មើសគាស់ទម្លុះទម្លាយចូលលួចសម្ភារៈ នៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលប្រជាពលរដ្ឋភាគច្រើននឹងធ្វើដំណើរទៅកាន់ស្រុកកំណើត និងទៅកម្សាន្តតាមរមណីយដ្ឋាននានា។ នាយកដ្ឋានកណ្តាលសន្តិសុខ ក្រើនរំលឹកនូវចំណុចមួយចំនួន ដូចខាងក្រោម៖

១. ចំពោះបងប្អូនដែលបំពេញការងារជាបុគ្គលិកសន្តិសុខឯកជនទាំងអស់ ជាពិសេសបងប្អូនដែលឈរជើងនៅតាមគោលដៅបុរី ឬលំនៅដ្ឋាននានា សូមមានការយកចិត្តទុកដាក់ខ្ពស់ កត់សម្គាល់លើបណ្ដាយានជំនិះទាំងឡាយ ដែលមិនធ្លាប់ស្គាល់ភិនភាគអត្តសញ្ញាណ មានវត្តមានឆ្លងកាត់ចូលទីតាំងរបស់ខ្លួន។

២. ចំពោះពលរដ្ឋដែលមានគម្រោងដើរកម្សាន្តនៅទីកន្លែងឆ្ងាយពីលំនៅដ្ឋាន សូមធ្វើការផ្ទៀងផ្ទាត់ ដាក់គន្លឹះទ្វារ-បង្អួច និងចាក់សោរទ្វារឲ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ មុននឹងចាកចេញពីផ្ទះសំបែង។

៣. ចំពោះពលរដ្ឋដែលស្នាក់នៅផ្ទះមិនមានដំណើរកម្សាន្ត សូមជួយសហការក្រោមស្មារតីជាពលរដ្ឋល្អ ផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីប្រទះឃើញសកម្មភាពសង្ស័យលើលំនៅដ្ឋាន ឬទីតាំងរបស់អ្នកជិតខាងណាមួយ ដូចជា៖

-ការជិះក្រវែលដោយជនមិនស្គាល់អត្តសញ្ញាណ
-ឃើញសកម្មភាព ឬលឺសំឡេង ឆ្កឹះឆ្កៀល វាយដំ ឬអាកាត់សោរទ្វារ
-មានការរើជញ្ជូនឥវ៉ាន់មិនប្រក្រតីចេញពីទីតាំង ក្នុងលក្ខណ:លួចលាក់ បិទបាំងសាធារណៈជន
-ឃើញវត្តមានបុគ្គលគួរឲ្យសង្ស័យ ដែលតែងតែពាក់ម៉ាស់ និងមួក ឬវ៉ែនតាខ្មៅ ដើម្បីបិទបាំងអត្តសញ្ញាណ។ល។
៤. បង្កើនភាពជិតស្និទ្ធ ការប្រាស្រ័យទាក់ទងរវាងអ្នកជិតខាង ភូមិផងរបងជាមួយ ដើម្បីមនសិការជួយយកអាសាគ្នាទៅវិញទៅមក៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


