សន្តិសុខសង្គម
លំនៅឋាន៣០ខ្នង នៅបាត់ដំបង ត្រូវខ្យល់កន្ត្រាក់បំផ្លាញខ្ទេចខ្ទី
បាត់ដំបង ៖ លំនៅឋានចំនួន៣០ខ្នង នៅក្នុងស្រុកមោងឫស្សី ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញស្ទើរទាំងស្រុង បន្ទាប់ពីខ្យល់បានបោកចូលទៅលើឃុំ២ ក្នុងស្រុកមោងឫស្សី។

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកបានបញ្ជាក់ថា គ្រោះធម្មជាតិនេះបានកើតឡើង កាលពី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៥ និង ៣០ នាទី ល្ងាច ដោយខ្យល់កន្ត្រាក់បានបោកបក់ចូលទៅលើឃុំចំនួន២ គឺឃុំ របស់មង្គល និង ឃុំមោង ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។

របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុ គឺមានភ្លៀងមួយមេធំលាយឡំ និង ខ្យល់កន្ត្រាក់ បោកបក់ចូលឃុំចំនួន២ ក្នុងស្រុករុក្ខគិរី បណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣០ ខ្នង ។ ឃុំដែលរងគ្រោះគឺឃុំមោង ខូចខាតចំនួន ២៥ ខ្នង និង ឃុំរបស់មង្គល ខូចខាតចំនួន ៥ ខ្នង ដោយករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


