សន្តិសុខសង្គម
ឆេះយានដ្ឋានមួយកន្លែង ខូចខាតទាំងរថយន្ត និងម៉ូតូ ស្ទើរទាំងស្រុង
យានដ្ឋានជួសជុលរថយន្តមួយកន្លែង យីហោ”ជាងកក្កដា” ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក និងរាលដាលដល់រថយន្តដែលអតិថិជនយកមកជួសជុលថែមទៀតផង ដោយសារការធ្វេសប្រហែសពីសំណាក់កូនជាង។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ៩ និង ៤០ នាទីព្រឹក ចំណុចភូមិពោធិ៍ ២ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយអគ្គិភ័យមួយកើតឡើង ឆេះទៅលើយានដ្ឋានយីហោ”ជាងកក្កដា” ដែលម្ចាស់មានឈ្មោះ សំ កក្កដា ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ។

បើតាមការរៀបរាប់ពីម្ចាស់ទីតាំងលើកឡើងថា មុនពេលកើតហេតុ កូនជាងបានយកម៉ូទ័រដែលប្រើប្រាស់ដោយចរន្តអាគុយ យកទៅបូមសាំងចេញពីរេសឺវ័ររថយន្តដែលអតិថិជនយកមកជួសជុល ស្រាប់តែម៉ូទ័រនោះបែកផ្កាភ្លើង បណ្ដាលឲ្យឆាបឆេះឡើង។

ចំណែកសម្ភារៈខូចខាតរួមមាន ៖ ឆេះរថយន្ត ១ គ្រឿង ម៉ាក NISSAN FRONTIER ពាក់ស្លាកលេខ ភ្នំពេញ 2W. 8795 (ខូចប្រហែល ៥០%) និងរថយន្ត ១ គ្រឿងទៀត ម៉ាកKIA VISTO ធុនទេសចរណ៍ ពាក់ស្លាកលេខ បាត់ដំបង 2A. 8422 (ខូចប្រហែល ៥០%)។, ម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពាក់ស្លាកលេខ កណ្ដាល 1E.1807 (ខូច១០០%) និងរបួសមនុស្សចំនួន ២ នាក់។

ករណីឆេះនេះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានមកដល់កន្លែងកើតហេតុ តែមិនបានបាញ់ទឹកពន្លត់ទេ ព្រោះមានរថយន្តបាញ់ទឹកធ្វើផ្លូវជាតិលេខ ៥ របស់ក្រុមហ៊ុន(នឹម ម៉េង) បានជួយបាញ់ពន្លត់រលត់ទាំងស្រុងហើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


