សន្តិសុខសង្គម
ព្រោះតែរឿងគាស់សព ខ្មាន់កាំភ្លើងបាញ់ ប្តីប្រពន្ធ បណ្តាលឲ្យប្រពន្ធស្លាប់ ប្តីរងរបួសធ្ងន់
បុរសម្នាក់ជាខ្មាំងកាំភ្លេីងដែលបាញ់ប្តីប្រពន្ធនៅស្រុកជេីងព្រៃ ខេត្តកំពង់ចាម ពេលនេះសមត្ថកិច្ចបញ្ជាក់អត្តសញ្ញាណខ្លះ ហេីយ ខណៈជនល្មើសបានប្លុងចោលរថយន្តនៅវត្តផ្អាវ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ខ្មាំងកាំភ្លេីងម្នាក់ដែលគេស្គាល់ឈ្មោះ ឆេង សេងហៅធីវ អាយុ៤០ឆ្នាំ រស់នៅផ្ទះបុរីឈូកវ៉ា២ រាជធានីភ្នំពេញ មានមុខរបរជា លក់គ្រឿងតុបតែងឡាន បានជិះរថយន្ត ម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២BL-8356 ប្រដាប់ដោយអាវុធ ខ្លីមួយដើម មិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះ ពីរនាក់ប្តីប្រពន្ធ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ទៀតថា ហេតុការណ៍ នេះ បានកេីតឡេីង នៅវេលាម៉ោង១២ ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ ដែលរស់នៅក្នុងភូមិអណ្ដូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ មូលហេតុ ដែលឈានដល់ការបាញ់ប្រហារបែបនេះ គឺដោយសារ ទំនាស់ពាក្យសម្តីគ្នា ដោយជនរងគ្រោះឲ្យជនបង្កគាស់សពជីដូនជីតាចេញពីដី ដេីម្បីងាយស្រួលទិញលក់ នេះបេីតាមចម្លេីយបញ្ជាក់ពីកូនប្រុសជនរងគ្រោះ។
ជនរងគ្រោះ ឈ្មោះ ផុន សុភ័ណ អាយុ ៣៩ឆ្នាំ ត្រូវជាប្តី ត្រូវរបួសចំដៃ និងសៀតផ្កា របួសធ្ងន់ នៅមុខផ្ទះរបស់ខ្លួនត្រូវដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅរាជធានីភ្នំពេញ។ ចំណែកឯ ប្រពន្ធ ឈ្មោះ ចិន ចាន់ណា អាយុ៤០ឆ្នាំ រងរបួសចំខ្ទង់ច្រមុះចន្លោះភ្នែក០១គ្រាប់ដេកស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ក្រោយធ្វើសកម្មភាពជនល្មេីសបេីករថយន្តទៅទិសខាងលិច រហូតវត្តផ្អាវ បានទុករថយន្តចោលក្នុងវត្ត រួចរត់គេចខ្លួនបាត់ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


