សន្តិសុខសង្គម
បុរសម្នាក់កំពុងជិះម៉ូតូត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែង
រតនគិរី ៖ ធ្លាក់ភ្លៀងមួយមេលាយឡំខ្យល់និងរន្ទះផងនោះ បងប្អូនប្រជាពលរដ្ឋបានចាកចេញពីចម្ការធ្វើដំណើរកាត់និងគ្រាប់ភ្លៀងទៅផ្ទះវិញ ជាអកុសលត្រូវបានគ្រោះធម្មជាតិផ្ដាច់ជីវិតនៅពាក់កណ្តាលផ្លូវ ស្លាប់ចោលប្រពន្ធនិងកូនយ៉ាងសង្វេគ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់។
លោក ក្លល់ ថើង អធិការនគរបាលស្រុកលំផាត់ បានឲ្យកម្ពុជាថ្មី តាមតេឡេក្រាមនៅល្ងាចថ្ងៃទី២០ឧសភា ថា ជនរងគ្រោះឈ្មោះ ព្រំ ឃ្នី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
នៅវេលាម៉ោង២និង០០នាទី ជនរងគ្រោះបានទៅវាស់ដីនៅចម្ការឈ្មោះហាក់ ពេលទៅដល់ក៏មានភ្លៀងខ្យល់ ហើយវាស់ដីមិនកើតក៏បានជិះម៉ូតូរបស់ខ្លួន ម្នាក់ឯងវិលត្រឡប់មកផ្ទះវិញ ពេលមកដល់ចំណុចចម្ការឈ្មោះយាយចិន ស្ថិតក្នុងភូមិដីឡូត៍ ឃុំជ័យឧត្តម ក៏មានរន្ទះបាញ់ត្រូវជនរងគ្រោះដែលកំពុងជិះម៉ូតូ បណ្តាលឲ្យដួលទៅដីស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។
លោកថា សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី។
សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំនេះគ្រោះធម្មជាតិសាហាវខ្លាំងណាស់ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើដងផ្លូវមេត្តាមានការប្រុងប្រយ័ត្នកុំប្រើប្រាស់ទូរសព្ទដៃ កំពុងតែមេឃភ្លៀងនិងប្រើប្រាស់អ៊ីនធឺណិត ជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕
ដោយ ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអតីតរដ្ឋមន្ត្រីការបរទេសថៃ ទូន្មានរដ្ឋាភិបាលទីក្រុងបាងកក «ត្រូវមានភាពចាស់ទុំផ្នែកការទូត»


