សន្តិសុខសង្គម
មេក្លោងជួញដូរថ្នាំញៀនត្រូវចាប់ខ្លួន ក្រោយពីផ្ទុះអាវុធហើយរត់គេចខ្លួនជិតកន្លះឆ្នាំ
ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរដ៏ធំមួយ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ តាមប្រមាញ់រហូតឈានដល់ការចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះបានរត់គេចខ្លួនអស់ជិតកន្លះឆ្នាំ ដោយសារការផ្ទះអាវុធខុសច្បាប់។
ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១និង១០នាទី នៅចំណុចក្រុមទី០៩ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរង ទទួលផែនគ្រឿងញៀន សហការជាមួយយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដោយអនុវត្តន៍តាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត ហើយក៏មានការឯកភាពពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា សាលាដំបូងខេត្តផងដែរ។

ការចុះកិច្ចប្រតិបត្តិការបង្រ្កាបករណី រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីនេះ គឺ ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ គុណ សុវណ្ណដារ៉ា ហៅ ទូច ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្រុមទី០៨ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ០៥ ថង់ ទម្ងន់ ៦,៨០ ក្រាម ម្សៅថ្នាំញៀនពណ៌ស ស្រអាប់ច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៧ថង់ ទម្ងន់ ៥,៣៩ក្រាម ថ្នាំគ្រាប់ពណ៌ខៀវរាងមូលសំប៉ែតមានអក្សរk ចំនួន០២គ្រាប់ ទម្ងន់ ១,០៩ក្រាម សង្ស័យមានសារធាតុញៀន ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន សម្ភារ:កែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន កាតវីងចំនួន០១ កាបូបលុយចំនួន០១ ទូរស័ព្ទដៃចំនួន០២គ្រឿង ។
គួរបញ្ជាក់ថា ជនត្រូវចោទខាងលើ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៦ ត.ព្រ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ របស់លោកគឹម ហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ពីបទ សម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផ្ទុះអាវុធចំនួន២គ្រាប់ ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិបាឡាត់ ឃរា ស្រុកសង្កែ ខេត្តបាត់ដំបង ពេលសមត្ថកិច្ចទៅដល់ បានរត់គេចខ្លួនបាត់ស្រមោល បច្ចុប្បន្នកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ÷ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


