សន្តិសុខសង្គម
នគរបាលស្រុកគីរីវង់ម្នាក់វាយប្រជាពលរដ្ឋ៣ដំបង គ្រាន់តែរឿងចុចស៊ីផ្លេសុំឲ្យអែបខាង
កើតមានករណីលោកនាយការិយាល័យសណ្តាប់ធ្នាប់បម្រើការងារនៅអធិការដ្ឋាននគរបាលស្រុកគីរីវង់ម្នាក់ បានប្រើអំពើហិង្សាវាយប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសធ្ងន់កាលយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣៧នាទី ចំណុចខាងលិចស្ពានមេម៉ាយ ភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ជន រស្មី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ត្រូវបានជនសង្ស័យឈ្មោះ អ៊ួន ឆាន រស់នៅភូមិឃុំជាមួយគ្នា វាយនឹងដំបង់ដោយគ្រាន់តែរឿងចុចស៊ីផ្លេឲ្យយកឡានចេញបន្តិចព្រោះផ្លូវចង្អៀត។
តាមការបញ្ជាក់ពីជនរងគ្រោះថា ខ្លួនបានជិះរថយន្តដល់ចំណុចកើតហេតុខាងលើ ក៏បានស៊ីផ្លេនៅលើផ្លូវចង្អៀត២លើកឲ្យរថយន្តខាងមុខអែបគៀន បន្ទាប់មកមាននារីម្នាក់ដែលត្រូវជាសង្សាររបស់ឈ្មោះ អ៊ួន ឆាន បានជេប្រមាថមកលើខ្លួន ហើយឈ្មោះ អ៊ួន ឆាន់ ដែលជាជនដៃដល់ក៏បានជេប្រមាថមកលើខ្លួនដែរ។ ក្រោយមកក៏បានយកដំបងវាយមកលើខ្លួនចំនួន៣ដំបងបណ្តាលឲ្យរងរបួសក្បាលយ៉ាងដំណំ រួចក៏រត់គេចទៅជាមួយសង្សារបាត់។

ករណីនេះដែរតាមការបញ្ជាក់ពីលោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានឲ្យដឹងថា លោកទទួលមើលការ និងទទួលខុសត្រូវកូនចៅតែក្នុងម៉ោងការងារប៉ុណ្ណោះ រឿងនេះទុកឲ្យច្បាប់ជាអ្នកដោះស្រាយទៅ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ួន ឆាន ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ ហើយចំពោះចំណាត់ការផ្លូវច្បាប់យ៉ាងណានោះ មកដល់ថ្ងៃទី៣០ ខែឧសភានេះ នៅមិនទាន់ដឹងនៅឡើយ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


