សន្តិសុខសង្គម
មនុស្សដល់ទៅ ៨នាក់ បាត់បង់ជីវិតក្នុងអគ្គិភ័យឆេះក្លិបកម្សាន្ត នៅសង្កាត់ផ្សារដេប៉ូទី១
តាមសេចក្តីរាយការណ៍ពីអាជ្ញាធរបានឱ្យដឹងថា គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ មនុស្ស ៨នាក់បានស្លាប់ (ស្រី៣) ក្នុងករណីអគ្គិភ័យឆេះក្លិបកម្សាន្តមួយកន្លែង ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អគ្គិភ័យឆេះក្លឹបកម្សាន្ដនេះ កើតហេតុតាំងពីម៉ោងជិត ៥ល្ងាច ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ នៅមុនពេលកើតហេតុ គេបានឃើញ អណ្ដាតភ្លើងឆាបឆេះយ៉ាងខ្មួលខ្មាញ់ពីជាន់ខាងលើ ហើយភ្លាមៗនោះនគរបាលក៏បានចេញរថយន្តទៅអន្តរាគមន៍ភ្លាមៗ។ ប៉ុន្តែពុំអាចទប់ស្កាត់បាន ជាហេតុបណ្តាលឱ្យមនុស្សជាប់គាំងនៅក្នុងនោះអគារ និងបានរកឃើញជនរងគ្រោះបាត់បង់ជីវិតចំនួន ៦នាក់។

សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាខាងសមត្ថកិច្ចជំនាញ មិនទាន់បង្ហាញអំពីអត្តសញ្ញាណជនរងគ្រោះដែលបានបាត់បង់ជីវិតនោះនៅឡើយទេ។

ក្នុងប្រតិបត្តិការណ៍សង្គ្រោះនេះ កម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យរបស់ ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៨៨ឡាន, រថយន្តទីក្រុងអូឡាំព្យាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន, រថយន្តទីក្រុងជ្រោយចង្វារចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ទើបអគ្គីភ័យបានរលត់ជាស្ថាពរ ដោយប្រើរយៈពេល ៣ និង៣០នាទី៕

អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


