ព័ត៌មានជាតិ
អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពីវិធីងាយៗ ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនីប្រចាំថ្ងៃ
ក្នុងពេលវិបត្តិជាសកលថាមពល និងប្រេងឥន្ទនៈ ក្រសួង ស្ថាប័នរដ្ឋ មួយចំនួន បានចេញសេចក្តីណែនាំ និងដាក់ចេញវិធានការផ្សេងៗ ដើម្បីជំរុញការកាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ ក្នុងគោលបំណងបន្ថយចំណាយថវិកាជាតិ បង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធានរដ្ឋ ព្រមទាំងឆ្លើយតបទៅនឹងការកើនឡើងតម្លៃថាមពល។

នៅក្នុងបរិបទនេះដែរ អាជ្ញាធរអគ្គិសនីកម្ពុជា បានប្រាប់ពីវិធីងាយៗមួយចំនួន ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី ប្រចាំថ្ងៃ ដោយបានណែនាំ ឱ្យប្រើអំពូលភ្លើងដែលស៊ីភ្លើងតិច ដូចជា អំពូល LED ជាដើម និងត្រូវសម្អាតអំពូល ចានអំពូល ឱ្យបានញឹកញ៉ាប់។ ចំណែក ម៉ាស៊ីនត្រជាក់ ត្រូវធ្វើការសម្អាតរាល់ ៦ខែម្តង ហើយមិនត្រូវយករបស់ក្តៅចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។ កំណត់កម្រិតម៉ាស៊ីនត្រជាក់កុំឱ្យត្រជាក់ពេក អាចត្រឹម ២៥អង្សា។ ជ្រើសរើសទំហំម៉ាស៊ីនត្រជាក់ដែលសមស្របនឹងទំហំទីតាំង ឬទំហំបន្ទប់ ហើយត្រូវបិទទ្វារ និងបង្អួចនៅពេលដែថម៉ាស៊ីនត្រជាក់កំពុងដំណើរការ។
ជ្រើសរើសឆ្នាំងបាយ ដែលមានទំហំសមរម្យសម្រាប់គ្រួសារ, ជៀសវាងបើកគម្របឆ្នាំងពេលបាយមិនទាន់ឆ្អិន និងត្រូវដកខ្សែភ្លើងចេញពេលបាយឆ្អិន។ សម្អាតកង្ហាឱ្យបានញឹកញ៉ាប់, ជ្រើរើសទំហំកង្ហារដែលសមល្មមនឹងតម្រូវការ និងដកខ្សែភ្លើងចេញពេលឈប់ប្រើ។ កំសៀវដាំទឹក ត្រូវដាំក្នុងចំណុះដែលត្រូវការប្រើ ហើយត្រូវដកខ្សែភ្លើងចេញពេលទឹកពោះ និងសម្អាតកំសៀវដាំទឹកឱ្យស្អាតជានិច្ច ជៀសវាងការថយចុះនៃកំដៅរបស់កំសៀវ។ ចំពោះការអ៊ុតខោអាវ ត្រូវអ៊ុតឱ្យច្រើនតែម្តង កុំអ៊ុតតិចៗច្រើនដង ហើយពេលអ៊ុតកុំបាញ់ទឹកសើមពេក និងត្រូវគ្រលាស់ខោអាវមុនហាល កាត់បន្ថយកុំឱ្យមានភ្លឺច្រើនពេកដែលធ្វើឱ្យត្រូវអ៊ុតយូរ។

កុំបិទទូរទស្សន៍ដោយប្រើតេឡេ ត្រូវចុចប៊ូតុងបិទតែម្តង ហើយដកខ្សែភ្លើងចេញពេលឈប់មើល និងដាក់ទូរទស្សន៍ឱ្យឃ្លាតពីជញ្ជាំងយ៉ាងតិច ១០ស.ម នឹងកន្លែងដែលមានខ្យល់ចេញចូល។ កុំព្យូទ័រ ត្រូវបិទម៉ូនីទ័រ បើមិនប្រើលើសពី ១០នាទី, ជ្រើរើសកុំព្យូទ័រ ដែលមានប្រព័ន្ធសន្សំសំចៃអគ្គសនី និងបិទកុំព្យូទ័រនៅពេលមិនប្រើប្រាស់រយៈពេលយូរ (ច្រើនជាង ៣០នាទី)។
ដោយឡែក ទូទឹកក ត្រូវដាក់យ៉ាងតិច ១៥ស.ម ពីជញ្ជាំង, រើសទំហំទូទឹកកដែលសមរម្យ ហើយកុំក្លាសេររបស់ដែលមិនចាំបាច់ ជាពិសេស ត្រូវជ្រើរើសទូទឹកកដែលឆ្ងាយពីរបស់ដែលមានចមហាយក្តៅ និងជៀសវាងការបើកទូទឹកកញឹកញ៉ាប់។ ម៉ាស៊ីនបោកខោអាវ ត្រូវដាក់ខោអាវបោកឱ្យច្រើន តាមដែលម៉ាស៊ីនកំណត់ និងត្រាំខោអាវ មុនដាក់បោកជួយឱ្យសម្អាតបានស្អាតល្អ។ គួរជៀសវាង ប្រើប្រាស់ឧបករណ៍អគ្គិសនីកែច្នៃតម្រូវតង់ស្យុង៕

-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


