សន្តិសុខសង្គម
Update៖អគ្គិភ័យឆេះឃ្លាំងនៅក្បែរគល់ស្ពានអាកាសស្ទឹងមានជ័យ សមត្ថកិច្ចប្រើឡានទឹកចំនួន ៣០២ឡាន ប្រើពេលជិត ១០ម៉ោង ទើបគ្រប់គ្រងរលត់ទៅវិញទាំងស្រុង
ឃ្លាំងចំនួន ០៤ ជាមួយផ្ទះ ០៤ល្វែង រួមជាមួយរថយន្ត ០៧គ្រឿង , ម៉ូតូ ១០គ្រឿង នឹង ម៉ូតូសណ្តោងរ៉ឺម៉កចំនួន ០៣គ្រឿង ត្រូវបានអណ្តាតភ្លើងលេបត្របាក់ យ៉ាងសន្ធោសន្ធៅបង្កការខូចទ្រព្យសម្បត្តិជាង លានដុល្លារ គិតជាទឹកប្រាក់ប្រមាណជាខ្ទង់លានដុល្លារ ។

គួររំលឹកផងដែរថា ហេតុការណ៍អគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង ០៣ នឹង ២០នាទីទាបភ្លឺឈានចូលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ ៦៧០ ក្រុម០៨ ភូមិ០៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។



អគ្គិភ័យនេះបង្កការខូចខាត ឃ្លាំងស្តុកគ្រឿងជ័រថង់ប្លាស្ទិចចំនួន ០១ ឃ្លាំង, ឆេះឃ្លាំងឡាំងក្រដាសចំនួន ០១ ឃ្លាំង, ឃ្លាំងស្តុកគ្រឿងសង្ហារឹមដែកប្រក់ស័ង្កសីទំហំ ចំនួន ០១ឃ្លាំង , ឃ្លាំងជួសជុលរថយន្ត , ផ្ទះលក់គ្រឿងសង្ហារឹម ចំនួន ០១ខ្នង(ខូចខាត៧០ភាគរយ), ឃ្លាំងលក់ធ្នើតាំងទំនិញនិងសាប៊ូ ចំនួន ០១ឃ្លាំង (ខូចខាត ៤០ភាគរយ), ផ្ទះថ្មបីជាន់ទំហំ ចំនួន ០១ខ្នង (ខូចខាតភាគរយ), ចរិយាវាំងនននិងដេគ័រ ផ្ទះថ្មបេតុង ចំនួន ០១ ខ្នង (ខូចខាត ២០ភាគរយ), អារ៉ូរ៉ា ប៊ីយូធី ផ្ទះថ្មចំនួន ០១ខ្នង (ខូចខាត ៣០ភាគរយ), រថយន្តចំនួន ០៧គ្រឿង, ម៉ូតូចំនួន ១០រឿង, ម៉ូតូសណ្តោងរម៉កចំនួន ០៣គ្រឿង នឹងបង្កអោយមនុស្សម្នាក់ រងរបួស។



ក្នុងនោះរថយន្តការិយាល័យបង្ការពន្លត់ អគ្គិភ័យ និង សង្រោ្គះគ្រោះ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៦៤ឡាន , រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២ឡាន , រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ ឡាន , រថយន្តអគ្គិភ័យកងពលតូចង៧០ ចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២ឡាន , រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន , រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន , រថយន្តអគ្គិភ័យស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន បាញ់ពន្លត់ជិត ១០ម៉ោង ទើបរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


