ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ណែនាំឱ្យសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនី ខណៈរងវិបត្តិពីសង្គ្រាមមជ្ឈិមបូព៌ា
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានចេញការណែនាំអនុវត្តវិធានការមួយចំនួនដល់អង្គភាពចំណុះក្រសួងវប្បធម៌ ដើម្បីចូលរួមសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលអគ្គិសនី ខណៈបច្ចុប្បន្ន ពិភពលោកកំពុងមានវិបត្តិ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។

ដើម្បីចូលរួមសន្សំសំចៃថាមពលអគ្គិសនី ក្រសួងវប្បធម៌ បានដាក់ចេញវិធានការដូចជា ត្រូវកំណត់សីតុណ្ហភាពត្រឹម ២៥ °C និងត្រូវបិទម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ប្រជុំ និងបន្ទប់ធ្វើការ ក្រោយពីបញ្ចប់ការងារ។ ត្រូវបិទអំពូលភ្លើងនៅតាមទីកន្លែងដែលមិនចាំបាច់ ឬកន្លែងដែលមានពន្លឺគ្រប់គ្រាន់ ជំរុញលើកទឹកចិត្តក្នុងការប្រើប្រាស់ពន្លឺធម្មជាតិដោយបើកវាំងននដើម្បីឱ្យពន្លឺថ្ងៃចូលក្នុងបន្ទប់គ្រប់គ្រាន់ជំនួសឱ្យការបើកអំពូលភ្លើងនៅតាមទីតាំងដែលអាចធ្វើបាន។ នៅពេលបញ្ចប់ម៉ោងការងារ មុនពេលចាកចេញពីបន្ទប់ធ្វើការត្រូវត្រួតពិនិត្យឡើងវិញជាចុងក្រោយ ដើម្បីធានាថាប្រព័ន្ធភ្លើង និងឧបករណ៍អគ្គិសនីទាំងអស់ត្រូវបានបិទយ៉ាងត្រឹមត្រូវ។

ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងចូលរួមសន្សំសំចៃថវិកាជាតិ ក្រសួងបានណែនាំគ្រប់អង្គភាព កាត់បន្ថយចំនួនបេសកកម្មមិនបន្ទាន់ ដោយអាចលើកទៅឆ្នាំខាងមុខ។ កាត់បន្ថយចំនួនមន្ត្រីចុះបេសកកម្មសម្រាប់ការងារត្រូវបំពេញចាំបាច់ក្នុងឆ្នាំ២០២៦។ ជាមួយគ្នានេះ រៀបប្រជុំតាម ZOOM ឬសំណូមពរឱ្យមានការរៀបប្រជុំតាម ZOOM ជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ដើម្បីចៀសវាងបេសកកម្ម។ សម្រាប់កម្រិតរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សូមចូលរួមកំណត់មន្ត្រីអមត្រឹមតែ១រូប ឬពុំចាំបាច់មាន មន្ត្រីអម សម្រាប់បេសកកម្មក្នុងស្រុក។ ចូលរួមប្រជុំដែលចាំបាច់បំផុតក្នុងក្របខ័ណ្ឌការងារថ្នាក់ជាតិចុះមូលដ្ឋានតាមខេត្ត។ គ្រប់លិខិតអញ្ជើញប្រជុំ លិខិតជូនដំណឹង ឬលិខិតរដ្ឋបាលផ្សេងៗ ត្រូវចៀសវាងការផលិតចេញ ជា Hard Copy ដោយជំនួសមកវិញនូវប្រព័ន្ធតេឡេក្រាម ដើម្បីចូលរួមសន្សំសំចៃសម្ភារៈ ការិយាល័យ។
ស្របពេលវិបត្តិនេះ ក្រសួងវប្បធម៌ បានណែនាំបន្ថែមដល់គ្រប់មន្ត្រីរាជការ បុគ្គលិក សិស្ស និស្សិត សិល្បករ សិល្បការិនី ក្នុងក្របខ័ណ្ឌរបស់ក្រសួងទាំងអស់ គួរពិនិត្យឡើងវិញនូវរបៀបរបបរស់នៅ ផ្ទាល់ខ្លួនតាមក្រុមគ្រួសាររៀងៗខ្លួន និងគ្រប់គ្រងចំណាយគ្រួសារ ដោយកាត់បន្ថយចំណាយមិនចាំបាច់ រក្សាចំណាយណាដែលសំខាន់ ដូចជា អាហារ សុខភាព និងការអប់រំកូនចៅ ព្រមទាំងសន្សំប្រេងឥន្ធនៈ អគ្គិសនី និងប្រើប្រាស់ដឹកជញ្ជូនសាធារណៈ ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុក្នុងអំឡុងវិបត្តិ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


