សន្តិសុខសង្គម
ទឹកជំនន់លិចភូមិនៅតាមវាលទំនាបចំនួន ១៥ ភូមិក្នុងស្រុកសេសាន
ទោះជាមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ តែនៅតាមវាលទំនាបមួយចំនួនក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងមានភូមិចំនួន ១៥ រងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេសេសាន បញ្ហាប្រឈមនេះអាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែងបានណែនាំប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ ស្ថានភាពទឹកទន្លេសេសាននៅព្រឹកថ្ងៃទី ០៤ ខែសីហាឆ្នាំ ២០២៣នេះ ទឹកមានកម្ពស់ជិត ៩ ម៉ែត្រ ជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន។
លោកអភិបាលស្រុកប្រាប់ថា ទឹកទន្លេសេសាននៅបន្តឡើងបន្ថែមទៀត ព្រោះក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៨ ខែសីហា នឹងមានភ្លៀងធ្លាក់ច្រើនបង្កឱ្យទឹកកាន់តែឡើងថែមទៀត និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់បងប្អូននៅតាមជួរដងទន្លេ។

លោកបន្តថា៖ បញ្ហាប្រឈមនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅប្រកបរបរតាមបណ្ដោយដងទន្លេ និងបងប្អូនដែលមាន មូលដ្ឋានងាយរងគ្រោះផ្សេងទៀត សូមមេត្តា ត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ហើយនាំគ្នាប្រមូលផលដំណាំទៅតាមដែលអាចធ្វើទៅបានហើយបើខ្វះកម្លាំងត្រូវជូនដំណឺងតាមរយៈមេភូមិ។
លោកឃុតតែវ កសិកររស់នៅភូមិឃុំភ្លុកបានបញ្ជាក់ថា៖គ្រោះមហន្តរាយទឹកជំនន់នេះហក់ឡើងលឿន តែក្នុងរយពេល៣ថ្ងៃសោះ បង្កឱ្យលិចផលដំណាំដូចជាដំឡូងមី ពោត និងស្រូវមួយចំនួនក៍ត្រូវលិចផងដែរ។

នៅព្រឹកថ្ងៃទី០៤សីហា នេះស្ថានភាពទឹកនៅតាមដងទន្លេទាំងបីក្នុងខេត្តស្ទឹងត្រែងមានទន្លេមេគង្គទឹកមានកម្ពស់ ៨,៨៧ ម៉ែត្រ ទន្លេសេកុង កម្ពស់ ៩,៧០ ម៉ែត្រ ទន្លេសេសាន កម្ពស់ ៨,៩៦ ម៉ែត្រ។
កម្រិតកម្ពស់ទឹកនេះបង្កផលប៉ះពាល់ ភូមិប្រជាពលរដ្ឋកំពុងរស់នៅចំនួន១៥នៅក្នុងស្រុកសេសាន ដែលមានប្រជាពលរដ្ឋប្រមាណជិត៣០០គ្រួសារ និងផលដំណាំផ្សេងៗជាច្រើនហិកតារងការគំរាមកំហែងផងដែរ៕


អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


