សន្តិសុខសង្គម
ជនជាតិឥណ្ឌូណេស៊ី ០៩ នាក់ មិនពេញចិត្តនឹងការងារ ប្រឌិតរឿងត្រូវគេបង្ខាំង និងបង្ខំឲ្យធ្វើការ
ជនជាតិឥណ្ឌូណេស៊ី ០៩ នាក់ មិនបានរងគ្រោះដោយអំពើបង្ខាំង និងបង្ខំឲ្យធ្វើការនៅទីតាំងក្រុមហ៊ុនមួយកន្លែង ភូមិសាស្ត្រខេត្តស្វាយរៀងនោះទេ ហើយមូលហេតុពួកគេផ្ដល់ព័ត៌មានទៅស្ថានទូតឥណ្ឌូណេស៊ី ដោយសារមិនពេញចិត្តការងារ ទើបប្រឌិតរឿង ផ្ដល់ព័ត៌មានមិនពិត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា ក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្ដាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ សូមជម្រាបជូនដល់សាធារណជនអំពីលទ្ធផលប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍តាមរយៈទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម (ករណីលេខ ៩៥៣)។

សេចក្ដីប្រកាសព័ត៌មាន បានបន្តថា នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមប្រតិបត្តិការ ទទួលបានកំណត់ទូតពីស្ថានទូតឥណ្ឌូណេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ស្នើសុំអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរបស់ខ្លួនចំនួន ០៩ នាក់ លើករណីបង្ខាំងមនុស្ស និងបង្ខំឲ្យធ្វើការ នៅទីតាំងក្រុមហ៊ុនមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ក្រោយពីទទួលបានសំណើសុំអន្តរាគមន៍ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង បានរកឃើញជនជាតិឥណ្ឌូណេស៊ីទាំង ០៩ នាក់ កំពុងស្នាក់នៅ និងធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានអញ្ជើញមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។
ជាមួយគ្នានេះ ផ្អែកតាមការបំភ្លឺរបស់ជនជាតិឥណ្ឌូណេស៊ីទាំង ០៩ នាក់ ខាងលើ និងពិនិត្យលើស្ថានភាពទីតាំងជាក់ស្ដែងឃើញថា ពួកគេទាំង ០៩ នាក់ មិនត្រូវបានរងគ្រោះដោយអំពើបង្ខាំងនៅក្នុងទីតាំង និងបង្ខំឲ្យធ្វើការនោះទេ។ ផ្ទុយទៅវិញ មូលហេតុដែលពួកគេផ្ដល់ព័ត៌មានទៅស្ថានទូត ដើម្បីប្ដឹងសុំអន្តរាគមន៍ ព្រោះពួកគេមិនពេញចិត្តនឹងការងារ ហើយមិនអាចសុំក្រុមហ៊ុនឈប់បាន ដោយសារជាប់កិច្ចសន្យាការងារ រយៈពេល ០៨ ខែ ហេតុដូច្នេះទើបប្រឌិតរឿង និងផ្ដល់ព័ត៌មានមិនពិតទៅស្ថានទូតឥណ្ឌូណេស៊ីថា ពួកគេត្រូវបានរងគ្រោះដោយអំពើបង្ខាំង និងបង្ខំឲ្យធ្វើការ។
បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ជូនជនជាតិឥណ្ឌូណេស៊ីទាំង ០៩ នាក់ ខាងលើ ទៅកាន់មណ្ឌលត្រៀមបណ្ដេញចេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


