សន្តិសុខសង្គម
បង្រ្កាបជនជាតិចិន ០៣ នាក់ ដែលប្រើហិង្សាបង្ខាំងមនុស្សជំរិតទារប្រាក់
នគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុង បង្រ្កាបឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ក្រោយធ្វើសកម្មភាពបង្ខាំងមនុស្សជំរិតទារប្រាក់ពីជនរងគ្រោះចំនួន ៨០០ ដុល្លារ។

ការបង្រ្កាបឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ០៥ និង ៤០ នាទីល្ងាច ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ នៅចំណុចផ្លូវលេខ ៥៣ ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ជនសង្ស័យទាំង ០៣ នាក់ រួមមាន ៖ ០១.ឈ្មោះ Chen lang shu ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិចិន , ០២.ឈ្មោះ Xiao Xiong ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិចិន , ០៣.ឈ្មោះ Han Ling ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិចិន។ ជនសង្ស័យទាំង ៣ នាក់ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ផ្លូវបេតុង សង្កាត់ទួលសង្កែ ០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីនគរបាលជំនាញ នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោង ០១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ នៅចំណុចសណ្ឋាគារ WH ជាន់ទី ០៣ បន្ទប់ ៣០២ ផ្លូវ ៣១០ ភូមិ ០៧ សង្កាត់បឹងកេងកង ០៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីជនសង្ស័យបានប្រើហិង្សាចាប់មនុស្សបង្ខាំង និងជំរិតទារប្រាក់ ចំនួន ៨០០ ដុល្លារ ចេញពីចំណុចកើតហេតុ រួចគេចខ្លួនតែម្តង។

នគរបាលជំនាញ បន្តថា លុះមកដល់វេលាម៉ោង ០៥ ល្ងាច ថ្ងៃដដែល សមត្ថកិច្ច បានស្រាវជ្រាវ និងកំណត់ទីតាំងជនសង្ស័យបានយ៉ាងច្បាស់លាស់។ ភ្លាមៗ កម្លាំងជំនាញ បានប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ដោយដកហូតវត្ថុតាង ទូរស័ព្ទដៃម៉ាកអាយហ្វូន ចំនួន ០៣ គ្រឿង , កន្រ្តៃចំនួន ០១ និងកូនកាំបិតចំនួន ០១ ហើយជួយសង្គ្រោះ ជនរងគ្រោះបានមកវិញដោយសុវត្ថិភាព។
បច្ចុប្បន្ន នគបាល បានបញ្ជូនជនសង្ស័យទាំង ០៣ នាក់ រួមទាំងវត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


