សន្តិសុខសង្គម
ពលរដ្ឋខេត្តកំពត ប្ដឹងឧកញ៉ា ហ៊ី គឹមហុង កើនជាង ១ ពាន់បណ្ដឹង ប្រាក់ជាង ២១ លានដុល្លារ
ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅខេត្តកំពតបានប្ដឹង ឧកញ៉ា ហ៊ី គីមហុង អគ្គនាយក ក្រុមហ៊ុនពិភពដីមាស ចំនួន ១ ១០៥ បណ្ដឹង គិតជាទឹកប្រាក់ជាង ២១ លានដុល្លារ (២១ ០៧៨ ៩៦០ ដុល្លារ)។

ឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមហ៊ុនពិភពដីមាស និងអង្គរក្ស ១៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀល ថ្ងៃទី៧ ខែសីហា បន្ទាប់ពីមានអតិថិជនរាប់សិបនាក់បានមកតវ៉ានៅមុខស្នាក់ការ ដើម្បីសុំជួបលោកឧកញ៉ា ដោះស្រាយ តែត្រូវបានក្រុមអង្គរក្សរបស់ឧកញ៉ាប្រទូសរ៉ាយគ្នា និងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់។
ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងបទឆបោក ដែលធ្វើឱ្យប្រជាពលរដ្ឋលង់ខ្លួន ទៅខ្ចីលុយធនាគារ ទិញដីឡូត៍របស់ក្រុមហ៊ុនពិភពដីមាស ដែល ឧកញ៉ា ហ៊ី គឹមហុង ជាប្រធាន។
នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូន ឧកញ៉ា ហ៊ី គឹមហុង និងបក្ខពួក ១៣នាក់ផ្សេងទៀត បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ពី បទឆបោក មានស្ថានទម្ងន់ទោស និង ២បទល្មើសផ្សេងទៀត៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


