សន្តិសុខសង្គម
អាជ្ញាធរដុតបំផ្លាញវត្ថុតាងគ្រឿងញៀនជាង៤តោនដែលបង្ក្រាបបាននៅខេត្តកំពង់ឆ្នាំង
វត្ថុតាងគ្រឿងញៀនចំនួន ជាង ៤ តោន (៤៧៦៧,២៨៩ គីឡូក្រាម) ដែលបានមកពីការបង្ក្រាបនៅខេត្តកំពង់ឆ្នាំង ត្រូវបានដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣នេះ នៅទីនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមវត្តមានលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការរដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំជាច្រើនទៀត។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា គ្រឿងញៀនដែលដុតបំផ្លាញនៅពេលនេះ ចំនួន២១៥ករណី វត្ថុតាងគ្រឿងញៀនដែលបានដុតកំទេចចោលនាពេលនេះមានប្រភេទ ហាយដ្រុកស៊ីលីម៉ាញ និង សារធាតុញៀនប្រភេទ កេតាមីន ប្រភេទមេតំហ្វេតាមីន ប្រភេទកញ្ឆានិង ឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំងបានអាសារបស់សម្តេអគ្គមហាសេនាបតីតេជោហ៊ុន សែនស្តីដោយលើកឡើងថាទិវាប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនធ្វើឡើងនាពេលនេះ ក្នុងគោលបំណងធ្វើឲ្យការអនុវត្តខ្លឹមសារប្រធានបទរបស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំនេះកាន់តែមានភាពមុតស្រួច ជាពិសេសចង់ឲ្យមានសុខដុមណីកម្ម នៅក្នុងសហគមន៍មូលដ្ឋាន តាមរយៈកិច្ចសហការគាំទ្រជួយគ្នាទៅវិញទៅមក លុបបំបាត់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀនជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន រួមគ្នាបង្រ្កាបបទល្មើសគ្រឿងញៀន និងលុបបំបាត់ភាពអសកម្មនានានៅក្នុងមូលដ្ឋាន។
លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានសម្ដែងនូវការបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រី កងកម្លាំងប្រដាប់អាវុធគ្រប់ រួមទាំងសមត្ថកិច្ចតុលាការ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពប្រព្រឹត្ត ជួញដូរ និងផលិតកើតមាននាពេលកន្លងមក។
ការបង្ក្រាបទ្រង់ទ្រាយធំមួយ រហូតដកហូតបានគ្រឿងញឿនបានមួយចំនួន ក្រោយការស្រោវជ្រាវបានកំណត់ថា មួយចំណែកបម្រុង ចែកចាយទៅក្រៅប្រទេស និងមួយចំណែកទៀតលក់បន្តក្នុងស្រុក ក្នុងករណីនេះ បើមិនមានកិច្ចសហការ ទប់ស្កាត់រាល់សកម្មភាពទាំងនេះទេ ថ្នាំញៀនទាំងអស់នោះ នឹងត្រូវបានបង្កអសន្តិសុខ ព្រមទាំងបំផ្លាញយ៉ាងធន់ធ្ងរចំពោះអ្នកប្រើជាក់ជាមិនខាន។
លោកបានពញ្ជាក់ទៀតថា កន្លងទៅថ្មីៗនេះ កម្ពុជា បានប្រារព្ធពិធីអបអរសាទរទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាបន្តបន្ទាប់ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ហើយស្របទៅនឹងបរិបទរបស់ពិភពលោក ដោយក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនៅប្រធានបទ ថ្នាក់ជាតិក្នុងឆ្នាំ២០២៣នេះ គឺ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។
លោក កេង សុម៉ារិទ្ធ បានបញ្ជាក់ថា គ្រឿងញៀន គឺវត្ថុដ៏គ្រោះថ្នាក់ និងជាវត្ថុមួយដ៏កាចសាហាវដែលមិនត្រឹមតែអាចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់បុគ្គលខ្លួនឯងផ្ទាល់ជាអ្នកប្រើប្រាស់ វាថែមទាំងបំផ្លាញដល់ក្រុមគ្រួសាររបស់បុគ្គល ដែលប្រើប្រាស់គ្រឿងញៀននោះផងដែរដូចនេះយើងទាំងអស់គ្នាត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន៕
អត្ថបទ៖ វ៉ាន់ សេដ្ឋា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ