សន្តិសុខសង្គម
ប្រជាពលរដ្ឋថា ឃើញការដឹកត្រីនុយ មិនក្រោម ៥តោន រាល់យប់ គ្មានការបង្ក្រាប
ប្រជាពលរដ្ឋ លើកឡើងថា រាល់យប់មាន ការដឹកកូនត្រីនុយ មិនក្រោម ៥តោន ចេញពីចំណុច ទំនប់បឹងជ្រឹង ស្ថិតក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីចែកចាយដល់កន្លែងចិញ្ចឹមត្រីក្នុងខេត្តមួយចំនួនទៀត។ ប្រជាពលរដ្ឋក៏ឃើញមានមន្រី្តជលផល មានវត្តមាននៅទីនោះដែរ។

ប្រជាពលរដ្ឋ បានឱ្យដឹងថា មានម៉ូតូដឹកកូនត្រីនុយ រថយន្តសាំយ៉ុង រថយន្តកូរ៉េ ២តោនកន្លះ ដឹកកូនត្រីល្មើសនេសាទ ដាក់លូស្បៃមុង រាប់រយកន្លែងចំណុចខាងលើ ក្នុង ១យប់ៗ។ ប្រមូលកូនត្រីលក់ទៅឱ្យថៅកែ ឈ្មោះ គាង នៅភូមិគៀនជ្រៃ ខេត្តកំពង់ចាម រាប់សិបតោន ដឹកចែកចាយទៅខេត្តកំពង់ចាម និងកណ្តាល ជាដើម ហើយគ្មានជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបម្តងណាឡើយ។

ពលរដ្ឋបានបន្តទៀតថា ពួកគាត់បានឃើញមានមន្ត្រីជលផលមេគង្គ ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលជលផលត្បូងឃ្មុំ នៅទីនោះដែរ តែគ្មានសមត្ថភាពបង្ក្រាបទេ តែបែរជាបើកភ្លើងខៀវទៅវិញ។ ប្រជាពលរដ្ឋបារម្ភទ្វេដង ពីភាពវិនាសហិនហោចមច្ឆជាតិ និងយល់ឃើញថា ក្តីវិនាសប្រាកដកំពុងកើត និងកើតឥតឈប់ឈរ។

លោក គឹម ដារិទ្ធ នាយសង្កាត់រដ្ឋបាលជលផលក្រូចឆ្មារ បានអះអាងថា ចំពោះល្មើសដឹកកូនត្រីនុយមានដឹកតាមម៉ូតូខ្លះដែរ ប៉ុន្តែមន្ត្រីជំនាញបានហៅអ្នកប្រព្រឹត្តិល្មើសនោះ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់អស់ហើយ បើនៅតែបន្តដឹកទៀត នឹងត្រូវអនុវត្តតាមច្បាប់។ ចំណែក លោក ម៉ា យ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលខេត្ត ត្រូវបានភ្នាក់ងារព័ត៌មានទូរសព្ទចូល ប៉ុន្តែលោកថា កំពុងរវល់ប្រជុំ។

គួរបញ្ជាក់ថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្ដីពី រដូវបិទនេសាទ ឆ្នាំ២០២៣ ដោយ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។

ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។

នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២៕
អត្ថបទ៖ សាន វិឡែម


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


