សន្តិសុខសង្គម
អាជ្ញាធរក្រុងសៀមរាប បញ្ចេញធម៌ក្ដៅដាក់រថយន្តដឹកដី ដែលចាក់ដីមិនមានច្បាប់អនុញ្ញាត
សៀមរាប ៖ បន្ទាប់ពីមានការរិះគន់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ករណីរថយន្តដឹកដីធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ ធ្វើឱ្យស្ទះដីតាមប្រព័ន្ធលូ អាជ្ញាធរមូលដ្ឋាននៃសង្កាត់ស្លកក្រាម ក្រុងសៀមរាប បានចុះហាមឃាត់និងធ្វើកិច្ចសន្យាឲ្យម្ចាស់ឡានទឹកដីបញ្ឈប់ភ្លាមៗនិងលាងសម្អាតផ្លូវបេតុងនេះឡើងវិញ។

លោកហាយ យ៉ុង អភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែតុលានេះថា បន្ទាប់ពីលោកទទួលបានសេចក្តីរាយការណ៍មកលោកបានប្រាប់ទៅអាជ្ញាធរមូលដ្ឋាននៃសង្កាត់ស្លកក្រាម ឲ្យចុះធ្វើការរឿងនេះឲ្យបានហ្មត់ចត់។

យោងតាមលិខិតដែលអាជ្ញាធរសង្កាត់ស្លក្រាម បានធ្វើកិច្ចសន្យានោះបានឲ្យដឹងថា ម្ចាស់ឡានមានឈ្មោះថោង ឡង់ឌី ភេទប្រុស អាយុ៣១ ឆ្នាំរស់នៅសង្កាត់ស្លក្រាមក្រុងសៀមរាប។ ម្ចាស់ឡានទឹកដីខាងលើបានចាក់ដីដោយមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាននិងជំនាញនោះទេ។

លិខិតដដែលបន្តថា អាជ្ញាធរបានតម្រូវឲ្យម្ចាស់ឡានដឹកដីគ្របឲ្យបានត្រឹមត្រូវនៅពេលស្នើសុំច្បាប់រួចរាល់និងសម្អាតផ្លូវឲ្យបានត្រឹមត្រូវនិងបញ្ឈប់ការដឹកដីក្នុងអំឡុងពេលទឹកលិចផ្លូវរយៈពេលមួយឆ្នាំ។

មហាជនបានលើកឡើងថា បច្ចុប្បន្ននេះជារដូវវស្សាមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ហើយគេសង្កេតឃើញថា មានរថយន្តធុនធ្ងន់មួយចំនួនដឹកទំនិញចូលក្នុងក្រុងសៀមរាប យ៉ាងគឃ្លើនដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការខូចខាត។ មហាជនស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ គរបន្តចុះរឹតបន្តឹងចំពោះឡានដឹកទំនិញធន់ធ្ងន់ឲ្យបានញឹកញាប់ ដើម្បីធ្វើយ៉ាងណាឲ្យផ្លូវថ្នល់ក្នុងក្រុងសៀមរាប បានជាប់យូរអង្វែង៕
ដោយ ៖ កុសល



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


